ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: លោក អ៊ូ ជួបកុសល ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំពោធិ៍ ស្រុកកំពង់លែង បានថ្លែងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា រីកចំរើនដល់បច្ចុប្បន្ន ដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ប្រសាសន៍ខាងលើនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន២ភូមិ គឺភូមិសំរោង និងភូមិកំពង់បាចិន ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដែលមានតំណាងគ្រួសារចូលរួមចំនួន ៣២៣នាក់ នៅថ្ងៃ
ទី១៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក យ៉ង់ វណ្ណា ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំផងដែរ។
ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំពោធិ៍ ស្រុកកំពង់លែង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕