​ប្រែ​សម្រួលៈ​បំណង​(ST)៖​សមាជិក​សភា​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូប​លោក​ស្រី អាន់​ណា គូ​សណេត​សូវ៉ា​(Anna Kuznetsova)​បាន​ទៅ​ទស្សនា​តំបន់​ឃឺ​សុន​(Kherson)​នៅ​អ៊ុយ​ក្រែន​កន្លែងដែល​កងកម្លាំង​រុស្ស៊ី​​បាន​វាយ​កាន់កាប់ ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ត្រូវការ​ផ្នែក​សង្គម​និង​សុខាភិបាល​សំរាប់​ប្រជាជន​ក្នុង​តំបន់​នោះ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​RIAកាលពី​ថ្ងៃ​សៅរ៍​។​

​ឃឺ​សុន ជា​តំបន់​ដំបូង​បំផុត​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​ឧបសម្ពន្ធ​បន្ទាប់ពីរ​ដ្ឋា​ភិបាល​ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​វាយ​ដណ្តើម​បាន​និង​គ្រប់គ្រង​ទាំងស្រុង​តំបន់​នេះ ទោះជា​នៅ​មានប្រ​​ជា​ជន​មូលដ្ឋាន​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​រុស្ស៊ី​តិចតួចក្តី​។​

​លោកស្រី អាន់​ណា គូ​សណេត​សូវ៉ា​

​លោកស្រីអនុប្រធាន​សភា​រុស្ស៊ី​ គូ​សណេត​សូវ៉ា បាន​ពិភាក្សា​អំពី​ការផ្គត់ផ្គង់​ស្បៀង​និង​ថ្នាំពេទ្យ ព្រម​ទាំង​ជំនួយ​ដទៃ​ទៀត​សំរាប់​ប្រជាជន​នៅ​ឃឺ​សុន​។​លោកស្រី​បាន​និយាយ​ដូច្នេះ​ថា «​យើង​មក​ទី​​នេះ​ដើម្បី​ត្រៀម​ផ្តល់​ជំនួយ​គ្រប់យ៉ាង​»​។​

​រុស្ស៊ី​និយាយថា ប្រតិបត្តិការ​ពិសេស​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែន​ដើម្បី​ដក​អាវុធ​ពី​អ៊ុយ​ក្រែ​ន​និង​ការពារ​ពួក​អ្នក​និយាយ​ភាសា​រុស្ស៊ី​ពី​ពួក​«​ហ្វា​ស៊ីស​»​នៅ​អ៊ុ​យក្រែន​»​។​ទោះជា​មាន​សព្វាវុធ​ច្រើនជាង ក៏​កងកម្លាំង​​រុស្ស៊ី​រង​ការបាត់បង់​ពលទាហាន​និង​សម្ភារ​សឹក​ច្រើន​ក្រាស់ក្រែល​ដោយសារតែ​ការតស៊ូ​ប្រយុទ្ធ​ទប់ទល់​យ៉ាង​ស្វិតស្វាញ​ពី​កងកម្លាំង​អ៊ុ​យក្រែន ក្រោម​ការគាំទ្រ​​សព្វាវុធ​ទំនើប​របស់​លោក​ខាងលិច​។​

​មាន​សេចក្តីរាយការណ៍​ថា សាកសព​ទាហាន​រុស្ស៊ី​ជាច្រើន​នៅ​អ៊ុយ​ក្រែន​ត្រូវ​បាន​ប្រមូល​ទៅ​ទុក​នៅ​ទីលាន​ផ្លូវដែក​មួយ​នៅក្រៅ​ទីក្រុង​គៀវ និង​ញាត់​សព​រាប់រយ​ក្នុង​ទូរ​រថភ្លើង​បំពាក់​ម៉ាស៊ីនត្រជាក់ ដើម្បី​​រង់ចាំ​បញ្ជូនទៅអោយ​ក្រុមគ្រួសារ​របស់​គេ​។​

​នាយទាហាន​អ៊ុយ​ក្រែ​នខាង​ទំនាក់ទំនង​ម្នាក់​បាន​និយាយថា សាកសព​ភាគច្រើន​ប្រមូល​មក​ពី​តំបន់​គៀវ តែ​ក៏​មាន​មួយចំនួន​នាំមក​ពី​តំបន់​ឆែរ​នី​ហ៊ី​វ និង​មក​ពី​តំបន់​ដទៃ​ទៀត​ដែរ​។​លោក​ថា រថភ្លើង​​បំពាក់​ម៉ាស៊ីនត្រជាក់​នេះ​ត្រូវបាន​ដាក់​នៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​ក្នុង​បំណង​ដូចគ្នា​៕

​អ៊ុយ​ក្រែន​លើ​ក​សាកសព​ទាហាន​រុស្ស៊ី​ចូល​ក្នុង​ទូរ​រថភ្លើង​ក្លាស្សេ​កាលពី​ថ្ងៃ​១៣​ឧសភា​