ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា​ចំនួន​៦​ប្រភេទ​កីឡា​បានចេញ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ទីក្រុង​ហូ​ណាយ ប្រទេស​វៀតណាម នៅ​ព្រលាន​យន្ត​ភ្នំពេញ​អន្តរជាតិ​ដោយ​ធ្វើដំណើរ តាម​ជើងយន្តហោះ​ពិសេស (Charter Flight) ទៀតហើយ ។​

​ការចេញដំណើរ​លើក​នេះ​មាន​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន​៦​ប្រភេទ​រួមមាន កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo)​កីឡា​ចំបាប់ កីឡា​វាយ​សី កីឡា​បាញ់កាំភ្លើង កីឡា​កា​រ៉ា​តេ និង​កីឡា​ទូក​កា​នូ ខណៈ​ប្រទេស​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ ៨ ឈ្នះ​មេដាយមាស ១​គ្រឿង មេដាយប្រាក់ ៣ គ្រឿង និង​មេដាយសំរិទ្ធ ៤​គ្រឿង ។​

​កីឡាករ កីឡាការិនី​គ្រូបង្វឹក​មន្ត្រី​ដឹកនាំ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​បាន​យកចិត្ត​ទុក​ដល់ ពួកគេ​ដែល​ត្រូវ​ចេញទៅ​ចូលរួម​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​៕​