លោក ហ៊ុន ម៉ា​ណែ​តៈ សមាគម TYDA គឺជា​កម្លាំង​សរុប ជួយសង្គ្រោះ​ជីវិត ប្រជាពលរដ្ឋ​
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​មានប្រសាសន៍ បញ្ជាក់ថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) គឺជា​កម្លាំង​សរុប ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ តាមរយ​:​ការអនុវត្ត​ជាក់ស្ដែង នៅតាម​គោលដៅ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ការចូលរួម ពី​សប្បុរសជន កងកម្លាំង អាជ្ញាធរ និង​ផ្នែក​ដែល​ពាក់ព័ន្ធ ធ្វើឱ្យ​យើង​ទទួលបាន ភាពជោគជ័យ មកដល់ពេលនេះ​។