ដោយៈតារារិទ្ធ(ភ្នំពេញ)៖ប្រធានក្រុមការ ងារចុះមូលដ្ឋានខណ្ឌទួលគោកបានថ្លែងថាគណបក្សប្រជាជនកម្ពុជាលើកទឹកចិត្តការចូលរួមរបស់យុវជនព្រោះថាយុវជនជំនាន់នេះក៏ដូចជាជំនាន់ក្រោយៗទៀតគឺជាអនា គតរបស់គណបក្សនិងប្រទេសជាតិ ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោ កបានមានប្រសាសន៍ដូចនេះក្នុងពិធីប្រកា សបញ្ចូលសមាជិកសមាជិកាគណបក្សប្រ ជាជនកម្ពុជាចំនួន១,៥៨៧ នាក់មកពីសង្កា ត់ផ្សារដើមគរនិងសង្កាត់ទឹកល្អក់ ៣ ខណ្ឌ ទួលគោករាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៥ ខែឧសភាឆ្នាំ២០២២នៅសាលមហោស្រព ចេនឡា ។

នៅក្នុងឱកាសនេះតំណាងសមាជិកដែលទើបប្រកាសបញ្ចូលថ្មីបានឡើងប្តេជ្ញាចិត្តថាការចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជាដោយមើលឃើញថាគណបក្សប្រជាជនកម្ពុជាជាគណបក្សន យោបាយចាស់ទុំតែមួយគត់ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញ ពីរបបប៉ុលពត,គណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សក្នុងការបង្កើតនិងថែរក្សាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង បានមានប្រសាសន៍ស្វាគមន៍យ៉ាង កក់ក្តៅចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាទាំង១,៥៨៧នាក់ ដែលទើបបញ្ចូលថ្មីនិងជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជាដែលជាការជ្រើសរើសការស្នេ ហាជាតិនិងជាការជ្រើសរើសយកសន្តិភាព ។

លោកប្រធានក្រុមការងារក៏បានលើក ឡើង ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ១៩៥១, ហើយបានចូលរួមតស៊ូរំដោះប្រទេ សកម្ពុជាចេញពីអាណានិគមបារាំងនិងបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសា សន៍ ប៉ុល ពត ដោយបានផ្តល់កំណើតទី២ ជូនប្រជាជនកម្ពុជាគ្រប់រូបនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សប្រជា ជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធ ផលមួយទៀតនៅឆ្នាំ ១៩៩៨ គឺការបញ្ចប់សង្គ្រាមទាំងស្រុងនិងការនាំមកនូវសន្តិភាពពេញ លេញទូទាំងផ្ទៃប្រទេសតាមរយៈនយោបា យឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា,ដែលជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមនិងបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិ ស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានផ្ដាំផ្ញើដល់យុវជន យុវ តី ដែលទើបតែចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានភាពស្មោះត្រង់ត្រូវចេះស្រឡាញ់ប្រទេសជាតិស្រឡាញ់បក្ស ព្រមទាំងចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើន តាមរយៈជំនាញបានខិតខំសិក្សារៀនសូត្រ ធ្វើឲ្យខ្លួនក្លាយទៅជាធនធានមនុស្ស ដែលមានសក្ដានុ ពល ក្លាយជាធនធានមនុស្សដែលមានជំនា ញយ៉ាងពិតប្រាកដក្នុងការចូលរួមអភិវឌ្ឍ ន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ។ លោកក៏បានណែនាំដល់យុវជន យុវតីទាំងអស់ដែលជាសមា ជិកគណបក្សប្រជាជនកម្ពុជាត្រូវធ្វើការបំ ផុសចលនាស្មារតីស្នេហាជាតិបំផុសចល នាចូលរួមជួយនៅក្នុងសង្គមដោយជួយសង្គមទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន ។

លោកប្រធានក្រុមការងារបានលើកឡើងបន្តទៀតថាគណបក្សប្រជាជនកម្ពុជាលើកទឹកចិត្តនូវការចូលរួមរបស់យុវជនព្រោះថាយុវជនជំនាន់នេះក៏ដូចជាជំនាន់ក្រោយៗទៀតគឺជាអនាគតរបស់គណបក្សនិងប្រទេ សជាតិ។ដូច្នេះសមាជិកវ័យក្មេងគ្រប់រូបត្រូវបន្តដើរតួសំខាន់ក្នុងការធ្វើជាសម្លេងនិងស្ពានរវាងគណបក្សនិងយុវជនកម្ពុជាព្រមទាំងអប់រំខ្លួននូវគោលការណ៍និងកម្មវិធីនយោបាយរបស់គណបក្សហើយបន្តផ្សព្វ  ផ្សាយគោលការណ៍និងកម្មវិធីនយោបាយរបស់បក្សឱ្យបានកាន់តែទូលំទូលាយ ៕