ដោយ:វ់ៃកូ/ស្វាយរៀងៈ លោកទេសរដ្ឋមន្ត្រី លី ធុជអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយររៀងនិងជាប្រធានក្រុមការងារចុះជួយក្រុងបាវិត នៅព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២​ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជួប​សំណេះ​សំណាល​និងពិសារនំបញ្ចុកសាមគ្គី ជាមួយក្រុមការងារសាខាគណបក្សភូមិបាវិតលើសង្កាត់ បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំសង្កាត់ សាខាបក្សភូមិ គ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ លើកទឹកចិត្ត  បង្កើតអោយមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្ស ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕សរន