ដោយៈវ៉ៃកូ/ស្វាយរៀងៈលោកស្រី ឡាយ ណាវីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិតនិងលោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន៥៤នាក់ក្នុងនោះស្ត្រីចំនួន៣៤នាក់ក្នុងនោះក៏មានសមាជិកបក្សមកពីគណបក្សដទៃផងដែរ។

នៅក្នុងឱកាសនោះលោកស្រី ឡាយ ណាវីន និង លោក លឹម សៀងហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន៥៤នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។  ទាំងនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជាជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ៕សរន