ដោយ: ភ្នំខៀវ / ប៉ៃលិនៈកសិករម្នាកឮភ្ជួរដីធ្វើចម្ការប៉ះគ្រាប់មីនតោនផ្ទុះបណ្តាលរបួសធ្ងន់។ចំណែកត្រាក់ទ័រខូចខាតស្ទើរទាំងស្រុង។នគរបាលជំនាញបានប្រាប់ឲ្យដឹងថាឧបទ្ទវហេតុត្រាក់ទ័រផ្ទុះគ្រាប់មីនខាងលើបានកើតឡើងនៅថ្ងៃត្រង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងចំណុចភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

ជនរងគ្រោះឈ្មោះមឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលបើកភ្ជួរត្រាក់ទ័រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ រងរបួសដាច់កជើងខាងឆ្វេង ដងខ្លួន និងក្បាលធ្ងន់ធ្ងរ។ជនរងគ្រោះបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕សរន