ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក ស្តើង សុខុម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយ មារ ,ក្រុមការងារស្រុក និងក្រុមការងារឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងបានចំណាយពេល ២ថ្ងៃជួបសំណេះសំណាលជាមួយសកម្មជនគណបក្សចំនួន ១,៥៩៩ នាក់ដើម្បីពង្រឹងយន្តការចាត់តាំងដឹកនាំគណបក្សមូលដ្ឋា ។ ក្នុងនោះនៅព្រឹកថ្ងៃទី ១៤ ខែ ឧសភា លោកបានជួបសកម្មជននៅក្នុងឃុំស៊ាងឃ្វាងចំនួន ៤៧៨ នាក់,ហើយនៅព្រឹកថ្ងៃទី១៥​ ខែឧសភានេះលោកប្រធានក្រុមការងារបានជួបសកម្មជនបក្សចំនួន ៧៩១ នាក់នៅឃុំក្រញូង នឹង នៅព្រឹកថ្ងៃដដែលនោះលោកបានជួបជាមួយសកម្មជនជាសមាជិកភូមិ ជាយុវជនភូមិចំនួន ៣៣០ នាក់នៅទីស្នាក់ការគណបក្សស្រុកកំចាយមារផងដែរ ។

លោក ​ស្តើង សុខុម បាន​សម្ដែង​នូវ​អំណរគុណនិង​កោតសរសើរចំពោះសកម្មជនរបស់​គណៈកម្មាធិការ​គណបក្ស​ស្រុកកំចាយមារដែល​បាន​ខិតខំ​យកចិត្តទុកដាក់ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ក្នុង​ការ​អនុវត្ត​គោលនយោបាយនិង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាប្រកបដោយ​លទ្ធផល​គួរ​ជាទី​មោទនៈ ។ សកម្មភាព​ទាំងនេះអាច​វាយតម្លៃបានថា​បងប្អូនទាំងអស់​មាន​ភក្តី​ភាព​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បាន​ចូលរួម​ចំណែក​អស់ពីកម្លាំងកាយ​ចិត្ត​បំពេញការងារ​ទៅតាម​ការណែនាំ​របស់​គណបក្ស​ថ្នាក់លើនិង​ចូលរួម​គ្រប់​សកម្មភាព​នានា​របស់​គណបក្សជាក់ស្ដែង​នៅក្នុង​ដំណាក់កាល​ឈាន​ដល់​ការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ខាងមុខនេះដែល​គ្រប់​សកម្មជនទាំងអស់​សុទ្ធតែ​មាន​ភារកិច្ចទទួលខុសត្រូវខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចុះជួបប្រជាពលរដ្ឋ​នៅតាមភូមិ​ដែល​ខ្លួន​ទទួលខុសត្រូវ​យ៉ាងសកម្ម​។​​

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះលោក ស្តើង សុខុម បានលើកឡើងថា៖គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជាគ្មានអ្វីប្រៀបផ្ទឹមបាននោះទេតាំងពី ដើមរៀងមកគឺអំពើល្អចំពោះប្រជាជនពិសេសក្នុងគ្រប់កាលៈទេសៈលំបាកនិងគ្រោះមហន្តរាយតែងមានមេដឹកនាំគណបក្សប្រជាជននៅជាមួយប្រជា ជន  ។ លោកបន្តថាច្បាស់ណាស់សកម្មភាពការងារជាអំពើល្អចំពោះប្រជាជនគឺជាប្រៀបនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដឹកនាំប្រទេសជារៀងរហូតមក ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ។

លោក ស្តើង សុខុម ក៏បានគូសអំពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះលោកបានលើកឡើងពីភាពជាក់ស្តែងថ្មីៗនេះពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខពិតជាមានសិល្បៈនៃការដឹកនាំដ៏ត្រឹមត្រូវនិងការដាក់ចេញនូវយុទ្ធសាស្ត្រនិងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយមនិងប្រសិទ្ធភាពខ្ពស់ ដែលបាននាំមកនូវជោគ ជ័យយ៉ាងធំធេងនិងជាទីមោទនៈក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីការយាយីនៃជំងឺកូវីដ ១៩ ដ៏កាចសាហាវ ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុ តនោះគឺការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស,ខណៈពេលដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើននៅលើពិភពលោករកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផង,តែប្រជាជនកម្ពុជាមានភ័ព្វសំណាងណាស់ដោយមានប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវាងវៃ បានផ្តល់វ៉ាក់សាំំងជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបមិន​ត្រឹមដូសមូលដ្ឋានទេ ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលរហូតដូសជំរុញ ទី៣និងទី៤ រួចស្រេចទៅហើយ ។

លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារបានបន្តថា៖ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះទៀតសោតរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់លានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលទទួលរងផលប៉ះពាល់និងមុខសញ្ញាជនងា យរងគ្រោះ។ដូច្នេះការកាពារអាយុជីវិតប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់ដោយសារកូវីដ១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចគឺជាគុណសម្បត្តិ ដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ,បន្ទាប់ពីគុណសម្បត្តិជាប្រវត្តិសាសស្រ្តជាច្រើនដូចជាការសង្គ្រោះជី វិតប្រជាពលរដ្ឋខ្មែរចេញពីសេចក្តីស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី៧ មករា ១៩៧៩ និង បានកសាងប្រទេសចេញពីគំនរផេះផង់ឲ្យសម្បូរសប្បាយចម្រុងចម្រើន មានភាពស្មើមុខស្មើមាត់ជាមួយប្រទេសនៅក្នុងតំបន់និងពិភពលោកមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចសព្វថ្ងៃ ។ គុណសម្បត្តិដ៏ធំធេងជាប្រវត្តិសាស្រ្តមួយទៀតគឺការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះដែលផ្តួចផ្តើមគំនឹតនិងដឹកនាំការអនុ  វត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពីព្រោះសន្តិភាពនេះហើយដែលជាការធានាអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យមានក្តីសុខសាន្តមានឱកាសកសាងជីវ ភាពគ្រួសារនិង ស្ថារសង្គមជាតិឡើងវិញ ។

លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថាការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញនិងធំធេងដោយជោគជ័យបាននាំមកនូវភាពសុំាក្នុងសហគមន៍ដែលនាំអោ យកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅតាមទីសាធារណៈគឺជាតម្លៃដែលប្រជាពលរដ្ឋខ្មែរ មើលឃើញយ៉ាងច្បាស់នូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ខណៈដែលគណបក្សប្រឆាំងមិនត្រឹម តែមិនបានជួយសូម្បីបន្តិចហើយថែមទាំងបំផុសប្រជាពលរដ្ឋមិនឲ្យទៅចាក់វ៉ាក់សាំងថែមទៀត,ព្រោះពូកគេយល់ថានៅពេលប្រជាពលរដ្ឋមិនបានចាក់ វ៉ាក់សាំងនិងធ្វើឲ្យប្រជាពលរដ្ឋអាចឆ្លងនិងស្លាប់កាន់តែច្រើនដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបរាជ័យក្នុងការ ប្រយុទ្ធប្រឆាំងកូវីដ-១៩ ។

លោកបន្តថារាជរដ្ឋាភិបាលបាន​និង​កំពុង​ខិតខំ​ក្នុង​ការ​ជំរុញ​ការ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ជាតិនិង​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញដើម្បីបង្កើនភា ព​សាំ​ក្នុង​សហគមន៍ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាពប្រកប​របរ​ចិញ្ចឹមជីវិត​តាម​គន្លង​ប្រក្រតី​ភាព​ថ្មីរោងចក្រសហ គ្រា សគ្រឹះស្ថាន អាច​ដំណើរការ​បាន​ប្រកបដោយ​និរន្តរភាព ធានា​បាន​នូវ​ច្រវាក់​ផលិតកម្ម ផ្ដល់​មុខរបរនិងការងារប្រាក់ចំណូល​ជូន​បងប្អូន​កម្មករ​និយោជិតដែល​យើង​សង្ឃឹមថា​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​វិស័យរួម​ទាំង​វិស័យ​ទេសចរណ៍ នឹង​ដំណើរការ​ឡើងវិញ​ពេញលេញរួម​ចំណែក​ធ្វើ​ឲ្យ​មានកំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក ស្តើង សុខុម ក៏បានគូសរំលេចពីប្រវត្តិសាស្រ្តរបស់កម្ពុជាថាកម្ពុជាបានឆ្លងកាត់របបជាច្រើនដូចជាពីដើមដល់មុនឆ្នាំ ១៩៤៧ :របបរាជាធិបតេយ្យ ,ក៏ប៉ុន្តែយើងលើកយកតែពីត្រឹមរបបរាជានិយមទី១ (របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ) ដែលមានសម្តេចឪជាអ្នកដឹកនាំ មានការរីក ចំរើនច្រើន ។ក៏ប៉ុន្តែដោយសារមនោគមន៍វិទ្យាសេរី និងកុម្មុយនិស្ត បានផ្សាយភាយមកកាន់ឥណ្ឌូចិន ធ្វើឲ្យមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ដោយ លន់ ណុល (របបសាធារណរដ្ឋខ្មែរ)ពេលនោះប្រទេសជួបកលយុគ សង្រ្គាមកើតឡើង បង្កនូវវិនាសកម្ម ប្រជាពលរដ្ឋស្លាប់ បែកបាក់គ្រួសារ និងបំផ្លាញរចនាសម្ព័ ន្ធ និង សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ តមកក្រុមខ្មែរក្រហមដែលអះអាងថាស្នេហាជាតិដឹកនាំដោយ ប៉ុល ​ពត (កម្ពុជាប្រជាធិបតេយ្យ) មិនបានធ្វើឲ្យប្រទេ សជាតិរីកចម្រើននោះទេតែផ្ទុយទៅវិញជារបបមួយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង៣លាននាក់និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិធ្លាក់ដល់ចំណុចសូន្យប្រជាជនស្លាប់ដោយអត់បាយនិងជំងឺ ព្រមទាំងការវាយសម្លាប់ចោល ។

លោក ស្តើង សុខុម ក៏បានគូសបញ្ជាក់ទៀតថា៖ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ការដឹកនាំត្រឹមត្រូវគឺធ្វើឲ្យប្រទេសជាតិ មានសុខសន្តិ ភាពមានស្ថេរភាពនយោបាយមានការអភិវឌ្ឍ មានការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចសព្វថ្ងៃនេះ ។ហើយការដឹកនាំមិនត្រឹមត្រូវធ្វើឲ្យប្រទេ សជាតិជួបអសន្តិសុខ មានសង្រ្គាម ធ្វើឲ្យប្រទេសជួបអស្ថេរភាពនយោបាយ,ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ធ្លាក់ខ្លួនក្រគ្មានហេដ្ឋារចនាសម្ព័ន្ធគ្មានផ្លូវ គ្មានសាលារៀន គ្មានមន្ទីរពេទ្យ ដូចជាក្នុងរបបសាធារណរដ្ឋនិងរបបប្រល័យពូជសាសន៍ជាតឹកតាងយ៉ាងច្បាស់ ។ ហើយតឹកតាងនេះវាក៏ជាមេរៀនសម្រាប់ប្រជាពលរដ្ឋយើងធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតនាពេលខាងមុខផងដែរ ។

លោក ស្តើង សុខុម បានបន្តថា៖គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសរយៈពេលជាង ៤០ ឆ្នាំមកនេះបាននាំមកឲ្យប្រទេសជាតិនូវ សុខសន្តិភាព,ស្ថេរ ភាពនយោបាយ ការអភិវឌ្ឍប្រទេសនិងកំណើនសេដ្ឋកិច្ច, ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេរីភាពក្នុងការប្រកបរបររកទទួលទាន, សេរី ភាពក្នុងការសិក្សារៀនសូត្រ ,សេរីភាពខាងជំនឿសាសនា,ការធ្វើដំណើរទៅមកដោយសេរីដោយគ្មានការភ័យខ្លាច ។

លោក ស្តើង សុខុម បានបន្តទៅកាន់សកម្មជនរបស់គណបក្សថា៖ដូចនេះបើមើលពីប្រវត្តិសាស្រ្តរបស់កម្ពុជាគឺមិនមានរបបណាមួយអាចប្រៀបផ្ទឹមជា មួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះទេ,ចេញពីរបបប៉ុល ពតដំបូងបំផុតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានរស់រានមានជីវិតសិន,បន្ទា​ប់ មករស់ហើយត្រូវឲ្យបងប្អូនមានអាហារហូបគ្រប់គ្រាន់,បន្ទាប់មកត្រូវឲ្យបងប្អូនមានអាហារល្អសម្រាប់ហូបដើម្បីសុខភាពនិងអាហារូបត្ថម្ភ,មានការស្លៀកពាក់ សមរម្យ មានមធ្យោយបាយធ្វើដំណើរពីកង់ មកមូតូ រហូតមានលទ្ធភាពទិញរថយន្តទំនើប ។ចំណុចទាំងនេះហើយដែលឆ្លុំបញ្ចាំងឲ្យឃើញថាគណបក្សប្រជាជនបង្កើតឡើងដោយប្រជាជនដើម្បីប្រជាជន,អ្វីៗទាំងអស់ដើម្បីការរីកចំរើន ដើម្បីសេច្តីសុខរបស់ប្រជាជន,ដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជា ជន ។ ហេតុដូចនេះហើយបានជាគណបក្សប្រជាជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងរយៈជាង ៤០ ឆ្នាំមកនេះនិងនូវតែបន្តស្ថិតស្ថេរនិងទទួលបានការគាំ ទ្រជាបន្តបន្ទាប់ហើយនឹងឈរនៅរឹងមាំរាប់រយឆ្នាំទៅមុខទៀត ។

លោកប្រធានក្រុមការងារបានបន្តថា៖អតីតកាលក៏ដូចជាបច្ចុប្បន្នកាលបានបង្ហាញឲ្យឃើញថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិភាព សន្តិសុខ របៀបរៀបរយសង្គមធានាឲ្យប្រទេសមានការអភិវឌ្ឍរីកចំរើននិងជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ។ ដូចនេះបងប្អូនជាសមាជិក សមាជិកា ជាសកម្មជនរបស់គណបក្សក៏មានតួនាទីសំខាន់នៅក្នុងការរួមចំណែកដឹកនាំសមាជិក សមាជិការបស់គណបក្សនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជាទៅតាមលេខរៀងនៅតាមឃុំជ្សេងៗដែលគណបក្សប្រជាជន ស្ថិតនៅតាមលេខរៀងនៃឃុំនិមួយៗ ។

ជាមួយនេះលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារក៏បានណែនាំឲ្យសកម្មជនគណបក្សទាំងអស់ត្រូវចាប់ផ្តើមផ្សព្ធផ្សាយជូនសមាជិក សមា ជិកា និង ប្រជាពលរដ្ឋនៅមូលដ្ឋានពីភាពខ្លាំងនៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ថ្នាក់ដឹកនាំគណបក្ស និងផ្សព្ធផ្សាយពីសមិទ្ធផលសំខាន់ៗដែលគណបក្សសម្រេចបានជូនជាតិនិងមាតុភូមិដើម្បី​ពង្រឹង​ជំនឿនិង​ការ​គាំទ្រ​របស់​ប្រជាជន​ចំពោះ​គណបក្សនិង​មិន​ជឿ​លើ​ការឃោសនា​អកុសល​គ្រប់​បែប​យ៉ាង​របស់​ពួក​ប្រឆាំង។ ខិតខំផ្សព្ធផ្សាយពីគោលនយោបាយរបស់គណបក្សពីការអភិវឌ្ឍ មូលដ្ឋានឃុំនិមួយៗ​,ត្រូវចុះទៅដល់ផ្ទះប្រជាពលរដ្ឋដោយនាំយកលេខករិយាល័យបោះឆ្នោត លេខរៀងនិងទីតាំងបោះ ឆ្នោតទៅជូនបងប្អូន,បង្រៀនបងប្អូនឲ្យចេះគូសសន្លឹក ឆ្នោតគូសឲ្យចំ,ស្គាល់ពីលេខរៀងរបស់គណបក្សនិងការត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតពិសេសត្រូវណែនាំសមាជិកនៅពេលបោះឆ្នោតខិតចូលមក ដល់កុំឲ្យធ្វើដំណើរទៅណាឆ្ងាយនិងសុំឲ្យបងប្អូនដែលនៅឆ្ងាយវិលត្រឡប់មកផ្ទះសម្បែងវិញដើម្បីចូលរួមបោះឆ្នោតកុំឲ្យអាក់ខាន,ជាពិសេសទៅទៀតនៅថ្ងៃ បោះឆ្នោតសកម្មជនទាំងអស់ក្រៅពីបោះឆ្នោតខ្លួនឯងហើយក៏ត្រូវពិនិត្យមើលសមាជិករបស់ខ្លួនដថាបានបោះឆ្នោតគ្រប់ឬនៅ?បើមិនទាន់គ្រប់ត្រូវស្វែង រកដើម្បីឲ្យពួកគេមកបោះឆ្នោត,ជាងនេះទៀតលោកប្រធានក្រុមការងារចុះស្រុកកំចាយមារបានសុំអង្វរករបងប្អូនទាំងអស់សុំរក្សាសុខភាពកុំហូបអាហារ មិនល្អនៅមុនថ្ងៃបោះឆ្នោតដែលនាំឲ្យមានជំងឺមិនបានទៅបោះឆ្នោយដែលជារឿងគួរឲ្យសោកស្តាយព្រោះ ៥ ឆ្នាំមានតែម្តងទេហើយសន្លឹកឆ្នោតរបស់បង ប្អូនមានសារៈសំខាន់ណាស់ ។

លោក ស្តើង សុខុម បានថ្លែងទៅកាន់សកម្មជនគណបក្សទាំង១,៥៩៩នាក់ថាដើម្បីសន្តិភាពដើម្បីសេចក្តីសុខ ដើម្បីការរីចំរើនរបស់ភូមិឃុំរបស់យើង បងប្អូនត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ។

នៅក្នុងឱកាសជួមសកម្មជនគណបក្សទាំង ១៥៩៩ នាក់នោះលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារបានឧបត្ថម្ភថវិកាចំនួន ២០ លាន រៀលអាវគណបក្សចំនួន ១,២៧៨ ,មូកគណបក្សចំនួន ១,២៧៨ ជូនដល់សកម្មជនបក្សដើម្បីលើកទឹកចិត្តសកម្មជនបន្តធ្វើសកម្មភាពដើម្បីដណ្តើម ជ័យជំនៈជូនគណបក្សប្រជាជនកម្ពុជា ៕