កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​សំណើ របស់​គណៈកម្មការ​ជំនាញ​
​ដោយៈ សុផល / ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ដើម្បី​ពិនិត្យ និង​សម្រេច​លើ សំណើ​របស់ គណៈកម្មការ​ជំនាញ ដែល​សុំ​បញ្ចូល​សេចក្តីព្រាងច្បាប់ ទៅក្នុង​សម័យប្រជុំព្រឹទ្ធសភា​។​