ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២២​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​វត្ត​អារ​ញ្ញិ​កា​រាម​ដែល​ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង​ដោយ​និមន្ត​ចូលរួម​និង​អញ្ជើញ​ចូលរួម​ពី​លោក ផាន់ ចាន់​ដា​រា​ សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង តំណាង​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ព្រះ​ទេព​មុនី សុខ ថា​ន ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង លោក​នាយករង​រដ្ឋា​បាល ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​និង​ពុទ្ធបរិស័ទ​ចូលរួម​ផងដែរ​។​

​ព្រះ​រតន​មុនី​ញាណ កែវ មុនី បាន​មាន​សង្ឃដីកា​ថា​ពិធី​បុណ្យជាតិ​ធំៗ​ធ្វើទៅបាន​ដោយសារ​ប្រទេស​យើង មាន​សន្តិភាព​។​បើ​គ្មាន​សុខសន្តិភាព​ទេ​គឺ​ច្បាស់​ជា​មិន​អាចមាន​ពិធីបុណ្យ​ដ៏​ធំ​សម្បើម​បែបនេះ​កើតឡើង​ទៅបាន​ដែរ​៕/PC