ដោយៈតារារិទ្ធ(ភ្នំពេញ)៖ លោក លី ណារុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួល គោកនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកក់ ២ ខណ្ឌទួលគោកចំនួន ៤៧៧នាក់ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងឱកាសនេះតំណាងសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាដែលទើបប្រកាសបញ្ចូលជាសមាជិកគណបក្សបានបង្ហាញចំណាប់អារម្មណ៍ថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយមើលឃើញថាគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយចាស់ទុំតែមួយគត់ដែលបានរំដោះនិងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញពីរបបប៉ុលពត,គណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំ ដាប់ថ្នាក់ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សក្នុងការបង្កើតនិងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេ សជាតិមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ។ តំណាងសមាជិកបក្សថ្មីក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរពនិងអនុវត្តតាមគោលន យោបាយលក្ខ ន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស,ប្ដេជ្ញាបន្តស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស,ប្ដេជ្ញា ចូលរួមរាល់សកម្មភាពរបស់បក្សការពារសមិទ្ធិផលនិងការពារ សន្តិភាព! ប្ដេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្តីនាពេលអនាគត ។

លោក លី ណារុន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋពិសេសយុវជនយុវនារី ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការជ្រើសរើសដ៏ត្រឹមត្រូវបំផុតហើយ ព្រោះបងប្អូនបានដឹងនិងឃើញច្បាស់ហើយថា៖ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេស ជាតិរបស់យើមានសុខសន្តិភាពពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខដុម ទាំងនេះហើយដែលជាសេចក្តីប៉ងប្រាថ្នារបស់ បងប្អូន ដូចនេះចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាមានន័យស្មើនិងបងប្អូនស្រឡាញ់សុខសន្តិភាព ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះមាន តែ គណបក្សប្រជាជនតែមួយគត់ដែលអាចការពារបាននូវសុខសន្តិភាព ការពារបាននូវជាតិ សាសនា ព្រះមហាក្សត្រ ។

លោក លី ណារុន បានបន្តថាប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហមនាំយកនូវសន្តិភាពពេញ លេញជូនជាតិមាតុភូមិកម្ពុជាក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសនិងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។សម្តេ ចថែម ទាំងមាន ទស្សនៈវិស័យវែងឆ្ងាយក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យរួចចាកផុតពីគ្រោះ មហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។

លោក លី ណារុន បានបន្តថាជានិច្ចកាលគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា កុំជឿពាក្យញុះញង់ពីគណបក្សផ្សេងដោយរក្សាឱ្យបាននូវ សាមគ្គីភាព ក្នុងនាមជាមហាគ្រួសារគណបក្សកម្ពុជា ។

លោកក៏បានស្នើដល់បងប្អូនសមាជិកថ្មីឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជានិងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបាន គ្រប់ៗគ្នាស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក” ៕ឮ