ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ បុណ្យ​វិសាខបូជា​ថ្នាក់​ខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​គិរី​ជុំ​ចម្ការ​ខ្នុរ ក្រុង​សិរីសោភ័ណ ជាមួយនឹង​ការ​រំលឹក​ពី គោលនយោបាយ ៨ ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​វប្បធម៌ និង​សាសនា​។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​លោកស្រី ជ័យ ណា​រី ព្រះអធិបតីភាព ព្រះគ្រូ​ឧ​ត្ត​ម​សីល ញាណ ធុល សុធា ព្រះ​មេគណ​ខេត្ត គណ​:​មហានិកាយ ព្រះគ្រូ​វរ​មុនី វ៉ា ចិន្តា ព្រះ​មេគណ​ខេត្ត គណៈ​ធម្មយុត្តិ​និកាយ ព្រះ​សមណ​ញាណ ណាប់ ម៉ឺន ព្រះ​បាឡាត់​គណ​ខេត្ត និង​ជា​ព្រះគ្រូ​វត្ត​គិរី​ជុំ​ចំការ​ខ្នុរ (​ម្ចាស់ផ្ទះ​) និង​ចូលរួម​ដោយ ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ ស្នងការរង មេបញ្ជាការរង អភិបាល​/​រង​ស្រុក មន្ត្រី អាចារ្យ គណៈ​:​កម្ម​ការ សីល​វ័ន សីល​វ​ត្តី ពុទ្ធប​រិ័​ស័​ទ​ជិត​ឆ្ងាយ ។​

​ក្នុង​ពិធីបុណ្យ​នោះ មាន​ធ្វើតាម​លំ​អាន​ដែល​តែងតែមាន​រៀងមក រួមមាន​: ពិធី​ដង្ហែ​វិសាខបូជា ដែលមាន​រថយន្ត​បុស្បុក​ទ្រង់​ប្រសូត្រ រថយន្ត​បុស្បុក​ទ្រង់​ត្រាស់ដឹង រថយន្ត​បុស្បុក​ទ្រង់​បរិនិព្វាន រថយន្ត​បុស្បុក​ព្រះ​បរម​សរី​រឹក​ធាតុ ព្រះសង្ឃ​ស្វាធ្យាយ ធម្ម​ចតុ​ប្ប​វត្ថ​ន​:​សូត្រ ទៅ​ទិសទក្សិណ ក្រុង​សិរីសោភ័ណ បានធ្វើ​ដំណើរ​លើផ្លូវ​សំខាន់ៗ ក្នុង​ក្រុង​សិរីសោភ័ណ រួច​ទៅ​ជួបជុំគ្នា ប្រារព្ធ​ពិធី​នៅ​វត្ត​គិរី​ជុំ​ចំការ​ខ្នុ​ុ​រ នេះ​វិញ​។​

​ព្រះ​តេជគុណ ណាប់ ម៉ឺន បាឡាត់​គណ​ខេត្ត និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​គិរី​ជុំ​ចំការ​ខ្នុរ និង​មន្ត្រី​សង្ឃ បាន​មាន​សង្ឃដីកា​ថាៈ បុណ្យ​វិសាខបូជា​នេះ គឺជា​បុណ្យ​ដ៏​មាន​សារៈសំខាន់ ណាស់ ក្នុង​វិស័យ ព្រះពុទ្ធសាសនា ដែល​រួមមាន​ព្រឹត្តិការណ៍​ព្រះសម្មាសម្ពុទ្ធ ចំនួន ៣ ធំៗ ដូចជាៈ ទី​១. ថ្ងៃ ១៥ កើត ខែវិសាខ ឆ្នាំច មុន​ព​.​ស ៨០ ឆ្នាំ ព្រះអង្គ​ទ្រង់​ប្រសូត្រ​, ទី​២. ថ្ងៃ​ដដែល​នោះ ឆ្នាំរកា មុន​ព​.​ស ៤៥ ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង​និង​ទី​៣. ថ្ងៃ​ដដែល​នោះ ឆ្នាំម្សាញ់ មុន​ព​.​ស ១​ឆ្នាំ ទ្រង់​បាន​រំលត់​ខន្ធ ចូល​បរិ​និ​ពា​ន្វ​។​

​ក្នុង​ឱ​កា​កាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ បុណ្យ​វិសាខបូជា​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍ ដ៏​សំខាន់​នៃ​ព្រះពុទ្ធសាសនា និង​ពុទ្ធបរិស័ទ​ទូទាំងប្រទេស ប្រទេស​ណា​ដែល​ប្រជាជាតិ កាន់​ព្រះពុទ្ធសាសនា ក៏​សំខាន់​ណាស់ដែរ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវខិតខំ​រួមគ្នា លើកតម្កើង លើកកម្ពស់ ជំនឿ​លើ​ព្រះ​សាសនា ត្រូវ​ពង្រឹង​ខាង​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ដើរ​ទន្ទឹមគ្នា ការរីកចម្រើន ជាមួយគ្នា​ផងដែរ​។​

​លោក អ៊ុំ រាត្រី បាន​សួង​សួង​ដល់​វត្ថុ​ស័​ក្កិ​សិទ្ធិ ក្នុង​លោក ជួយ​បីបាច់​ថែរក្សា ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ជួបតែ​សេចក្ដីសុខ សន្តិភាព និង​ជៀស​ផុតពី​ជំងឺ​រេ​ា​គា ទាំងឡាយ ដែល​កំពុងតែ​រាតត្បាត សព្វថ្ងៃនេះ ដូចជា​ជំងឺ​កូ​វីដ​-១៩ ជាដើម ។​

​លោក​បាន​បន្តទៀតថាៈ ដេ​ា​យ​អំណាច​នៃ​គុណបុណ្យ​វិសាខបូជា​នេះ សូម​ឲ្យ​ប្រជាពលរដ្ឋ ខ្មែរ​ទាំងអស់ ជួបប្រទះ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​។ ក្នុងនោះ ក្នុងនាម​រដ្ឋបាលខេត្ត លោក​ក៏បាន​ឆ្លៀត​រំលឹក​ពី​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា លើ​វិស័យ​វប្បធម៌ និង​សាសនា​ផងដែរ ៕/V​