ដោយៈ health.com.kh
​ការ​ទទួលទាន​ទឹកក្រូច​ឆ្មា ជា​រៀងរាល់ថ្ងៃ មាន​អត្ថប្រយោជន៍​ជាច្រើន ចំពោះ សុខភាព ។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ប្រើ​មិន​សមរម្យ គុណសម្បត្តិ នឹង​ប្រែ​មកជា​គុណវិបត្តិ ។

​ការផឹក​ទឹកក្រូច​ឆ្មា អាច​នាំមក​នូវ​អត្ថប្រយោជន៍ មួយចំនួន​ដល់​រាងកាយ ។ ទឹកក្រូច ឆ្មា សម្បូរ ទៅដោយ វីតាមីន C និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល ជួយ ពង្រឹង ប្រព័ន្ធ ការពារ​រាងកាយ ប្រឆាំង​បាក់តេរី និង​មេរោគ ដែល បណ្តាលឱ្យ​ផ្តាសាយ និង​ផ្តាសាយធំ ។

​ក្រៅពីនេះ ការ ទទួលទាន ទឹកក្រូច ឆ្មា ពេលព្រឹក នឹង ជួយ ជំរុញ ដល់ ប្រព័ន្ធ រំលាយ អាហារ បំបាត់ កាកសំណល់ នៅ ខាងក្រៅ រាងកាយ ។ លើសពីនេះ វា ក៏ ជួយ ជម្រះ កំដៅ និង បន្សាប ជាតិពុល ក្នុង រាងកាយ ផងដែរ ។

​អត្ថប្រយោជន៍ មួយ នៃ​ការ​ទទួលទាន ទឹកក្រូច ឆ្មា ដែល ស្ត្រី ចូលចិត្ត ខ្លាំង គឺ ការ សម្រក ទម្ងន់ ។ ការ ទទួលទាន ទឹកក្រូច ឆ្មា ជាប្រចាំ រួមផ្សំ ជាមួយនឹង របប អាហារ បែប វិទ្យាសាស្ត្រ និង ការធ្វើ លំ ហាត់ប្រាណ សម ហេតុផល នឹង កាត់បន្ថយ ទម្ងន់ និង កម្ចាត់ ជាតិ ខ្លាញ់ លើស ។ ទោះជា យ៉ាងណាក៏ដោយ ការប្រើប្រាស់ ទឹកក្រូច ឆ្មារ មិនអាច បំពាន បានទេ ។ ការផឹក ទឹកក្រូច ឆ្មា តាម វិធី ខាងក្រោម នឹង បង្ក គ្រោះថ្នាក់ ដល់ សុខភាព កាន់តែខ្លាំង ៖

លាយ​ទឹក​ក្រូចឆ្មា ជាមួយ​ទឹក​ក្តៅ ឬ ត្រជាក់​ពេក

​ការប្រើ​ទឹក​ក្តៅ ដើម្បី​ធ្វើ ទឹកក្រូច​ឆ្មា នឹង​បំផ្លាញ​វីតាមីន C និង​សារធាតុចិញ្ចឹម ដ៏ មានតម្លៃ​ជាច្រើន​ទៀត កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ភេសជ្ជៈ​នេះ ។ ផឹកទឹក​ក្រូចឆ្មា ក្តៅ​ពេក ក៏​ប៉ះពាល់​ដល់​ស្រទាប់​ខាងក្នុង​មាត់​ស្រទាប់​ក្រពះ … ។

​ទន្ទឹមនឹងនេះ ការ​លាយ​ជាមួយនឹង ទឹក​ត្រជាក់ នឹងមិន អាច​ទាញយក​សារធាតុ សំខាន់ៗ​ទាំងអស់​នៅក្នុង ក្រូចឆ្មា បានទេ ។ លើសពីនេះ ការផឹក ទឹកក្រូច ឆ្មារ ត្រជាក់​ពេក ក៏ ធ្វើឱ្យ​រាងកាយ​ធ្លាក់​ក្នុង​ភាព​តក់ស្លុត​ដែល​មិនល្អ​សម្រាប់ ក្រពះ ។ ការផឹក​ទឹកក្រូច​ឆ្មារ ត្រជាក់​ក្នុង​រដូវរងា គឺ កាន់តែ​អាក្រក់ ។

​អ្នកជំនាញ បានចង្អុលបង្ហាញ​ថា ដើម្បី​ទាញយក​សារធាតុចិញ្ចឹម ទាំងអស់ ចេញពី ក្រូចឆ្មា អ្នក គួរតែ ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ សីតុណ្ហភាព​ទឹក​ល្មម នឹង ជួយ សារធាតុ flavonoids ដែលមាន​ប្រយោជន៍ ក្នុង ក្រូចឆ្មា ធ្វើការ​បាន​ត្រឹមត្រូវ ។

ផឹកទឹក​ក្រូចឆ្មា នៅ​ពោះ​ទទេ

ក្រូចឆ្មា សម្បូរ អាស៊ីត ដូច្នេះ​វា មិនគួរ ប្រើពេល​ពោះ​ទទេ​ឡើយ ។ ការផឹក ទឹកក្រូច ឆ្មា ពេល​ពោះ​ទទេ នឹង​បំផ្លាញ​ក្រពះ បណ្តាលឱ្យមាន​អារម្មណ៍ ក្រហាយ និង​មិន​ស្រួល ។

​ការផឹក​ទឹកក្រូច ឆ្មា នៅ ពោះ​ទទេ​ក្នុង​រយៈពេល​យូរ នឹង បង្កើន ជាតិ អាស៊ីត ក្រពះ លើស ហើយ អាច បណ្តាលឱ្យ​ដំបៅ​ក្រពះ ហូរឈាម ក្រពះ ។

​វា​ជា​ការល្អ​បំផុត សម្រាប់ អ្នក ដែលមាន ជំងឺ ក្រពះ ក្នុងការ កំណត់ ការប្រើប្រាស់ ភេសជ្ជៈ ដែលមាន ជាតិ អាស៊ីត ដូចជា ទឹកក្រូច ឆ្មា ។

​ផឹកទឹក ក្រូចឆ្មា ដោយផ្ទាល់

ថ្វីត្បិតតែ ទឹកក្រូច​ឆ្មា​ល្អ​សម្រាប់ សុខភាព ក៏ដោយ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន នៅពេល​ប្រើ​វា ។ ទឹកក្រូច ឆ្មា មាន វីតាមីន ជាច្រើន ប៉ុន្តែ​មិនអាច​ប្រើ​ដោយផ្ទាល់ បានទេ ។ មុននឹង​ផឹកទឹក​ក្រូចឆ្មារ ត្រូវ​លាយ​នឹង​ទឹក បើ​មិន ដូច្នេះ​ទេវា នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ។ អាស៊ីត​ក្នុង​ទឹកក្រូច​ឆ្មា ខ្លាំងពេក បើ ទទួលទាន ផ្ទាល់​នឹង​ប៉ះពាល់​ដល់​ក្រពះ ។

​លើសពីនេះទៅទៀត អាស៊ីត ក្នុង ក្រូចឆ្មា ក៏ អាច​បង្កបញ្ហា​មាត់​ធ្មេញ ផងដែរ ។

​ដូច្នេះហើយ​អ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​លាយ នឹង​ទឹក​ហើយ គួរ​ផឹក​ប្រហែល ៣០ នាទី ក្រោយ​អាហារ​រួច ៕​/PC