​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​មានប្រសាសន៍ថា ស្វាយ​កម្ពុជា​កំពុង​តែមាន​បញ្ហា​លើ​ការនាំចេញ ដោយសារតែ​បញ្ហា​ពីរ ។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​នៅក្នុង​បណ្តាញ​សង្គម​របស់លោក​ថា បញ្ហា​នោះ​ទីមួយ គឺ​បរិបទ​កូ​វីដ ១៩ និង ការដឹកជញ្ជូន​ឡើងថ្លៃ​ទ្វេដង ដោយសារតែ​តម្លៃ​ប្រេង ។

​លោក​បាន​បញ្ជាក់ថា “​តាម​អ្វី​ដែលជា​បញ្ហា​ប្រឈម ដែល​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​ក្រុម​នាំចេញ​ផ្លែស្វាយ​ស្រស់​បាន​ឲ្យ​ដឹងថាៈ ទីមួយ​÷ បរិបទ​នៃ​កូ​វិដ​១៩ មានការ​ត្រួតពិនិត្យ​តឹងតែង ធ្វើ​ឲ្យ​មានការ​អូសបន្លាយ​ការ​នាំចូល​ទៅកាន់​ទីផ្សារ​ពី​ប្រទេស​នាំចូល ជួនកាល​ទំនិញ​ត្រូវ​ខូច​។ ទី​ពី​រៈ ការដឹកជញ្ជូន​ឡើងថ្លៃ​ទ្វេដង និង​ថ្លៃ​ជួល​ទូ​ផ្ទុកទំនិញ (CONTAINER)​បាន​កើនឡើង​ជាង​បី​ដង ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩ និង​ប្រេង​ឡើងថ្លៃ ” ។

​លោក​បាន​បន្តថា សរុប​ទៅមក​អ្នក​នាំចេញ​លំបាក​ទទួលបាន​ប្រាក់ចំណេញ​ពី​ការនាំចេញ ៕