រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​, ស្លាប់​ម្នាក់ និង​រ​បួស​៧​នាក់ នៅ​ស្រុក​ក្រឡាញ់​

1337
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹងថា មនុស្ស​៧​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ឯ​ម្នាក់ទៀត​បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​។

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេច​៦ ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​គ្រ​ឡាញ់ ខេត្តសៀមរាប​។​ក្រៅពី​មនុស្ស​រងរបួស​និង​ស្លាប់ ក៍មាន​សត្វ​ជ្រូក​ជាច្រើន​ក្បាល រងរបួស​និង​រត់​ចេញពី​ក្នុង​ឡាន​ផងដែរ​។​

​មន្ត្រីនគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹងថា រថយន្ត​ចំនួន​៤​គ្រឿង​ដែល​បុក​បន្តកន្ទុយ​គ្នា​នោះ រថយន្ត​ទីមួយ​ម៉ាក​កាមរី​ឆ្លាម ទី​២​ម៉ាក​លុច​ស៊ី​RX330 ទី​៣​ម៉ាក​ហាយ​ឡែ​ន​ដឺ និង​ទី​៤​រថយន្ត​កូរ៉េ​ដឹក​ជ្រូក​។ ក្រោយពី​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ រថយន្ត​ទាំង​៤​គ្រឿង ត្រូវ​សមត្ថកិច្ច​កំពុង​វាស់វែង ដើម្បី​អនុវត្ត​បន្ត​៕ ល​