ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន ស្ទើរ​ទូទាំងប្រទេស នៅ​ថ្ងៃស្អែក នៅ​ក៏មាន​ភ្លៀង​ទៀត​ដែរ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅ​ថ្ងៃទី​១៦ ខែឧសភា​នេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ច្រើន នៅ​ស្ទើរ​ទូទាំងប្រទេស និង នៅ​ថ្ងៃស្អែក ទី​១៧ ខែឧសភា ក៏​នៅតែមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ថែម​មកទៀត​ដែរ តែ​មិនមាន​បរិមាណ​ច្រើន ដូច​ថ្ងៃនេះ​ទេ ហើយ​ចាប់ពី​ថ្ងៃទី​១៨ ឧសភា រហូតដល់​ចុង​សប្តាហ៍ ភ្លៀង​មានតែ​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​ទំនាប​កណ្តាល ភាគ​ពាយព្យ​ប៉ុណ្ណោះ​។​