ដោយៈតារារិទ្ធ(ភ្នំពេញ) នៅព្រឹកថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្ រចិត្តយុវជនសម្តេចតេជោ (TYDA)នៅសា លពិព័រ ណ៍ជ្រោយចង្វារាជធានីភ្នំពេញ។

ការសំណេះសំណាលនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមចំណែកប្រកប ដោយការទទួលខុសត្រូវដោយមិនខ្លាចនឿ យហត់មិនខ្លាចការឆ្លងជំងឺក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេ ចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១២ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេ ជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេសដោ យមិនប្រកាន់និន្នាការនយោបាយ។

ចាប់តាំងពីបង្កើតឡើងមកសមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញគ្រប់ឯកទេសទាំងស្ថាប័នរដ្ឋ និងឯកជនបានចូលរួមសកម្មភាពក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជា ពលរដ្ឋជាពិសេសនៅតាមទីជនបទ។ បច្ចុប្បន្នក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង៦ពាន់នាក់ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ក្នុងចំ ណោមអ្នកជំងឺធ្ងន់នេះក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។

ក្នុងពេលដែលកម្ពុជារងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជិត ៨០០ នាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្ម ភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលដោយឥតរុញរាផងដែរ៕