ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​កីឡាការិនី​ប្រដាល់សកល វី ស្រី​ស្រស់ និង​កីឡាករ អ៊ុង ភារា​ក់ កក់​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​នោះ អ្នក​ប្រដាល់​កម្ពុជា​ពីររូប​ផ្សេងទៀត​ក៏បាន​កក់​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។​

​ថ្ងៃទី​១៦ ឧសភា​ម្សិលមិញ​នេះ​អ្នក​ប្រដាល់ សៅ រង្ស៊ី ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម បាន​យកឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ម៉ាឡេស៊ី​
Sheikh Rahmatulah Bin Ibrahim ។​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​មួយរូប​ទៀត​គឺ ហ៊ុន គឹម​ហ៊ាង ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នោះបាន​
​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ទី​ម័​រ​ខាងកើត Delio Anzaqeci Mouzinho ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ៕​