ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​ក្រុម​ថៃ​យកឈ្នះ​ក្រុម​ហ្វីលីពីន​ដែលជា​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​កាលនោះ​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​៣​សិត​ទល់​០​កាលពី​ថ្ងៃទី​១៦ ឧសភា ម្សិលមិញ​នោះ​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មានឱកាស​ឡើងទៅ​កាន់​វគ្គ​៤​ម្រុម​ចុងក្រោយ​ជា​លើកដំបូង​នៃ​ព្រឹត្តិ​កាណ៍​ស៊ី​ហ្គេម ។​

​ក្នុង​ពូ​ល​B​នេះ​មានតែ​៣​ក្រុម​ប៉ុណ្ណោះ​គឺ​កម្ពុជា ថៃ និង​ហ្វីលីពីន​។​ហ្វីលីពីន​ពេលនេះ​ស្ថិតនៅ​បាត​តារាង​ដោយ​២​ប្រកួត​របស់​ក្រុម​នេះ​ចាញ់​ទាំ​២​ប្រកួត គឺ​ចាញ់​កម្ពុជា​១​ទល់​៣​សិត និង​​ចាញ់​ថៃ​០​ទល់​៣​សិត ។​ ចំណែក​ក្រុម​បាល់ទះ​កម្ពុ​ជាមាន​៣​ពិន្ទុ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ស្មើនឹង​ថៃ​មាន​៣​ពិន្ទុ ដែល​ស្ថិតនៅ​លេខ​១​ក្នុង​ពូ​ល​។ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២​ខាងមុខនេះ ក្រុម​បាល់ទះ​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ថៃ​ដើម្បី​រក​ក្រុម​លេខ​១​ក្នុង​ពូ​ល B​។​ ​កីឡាបាល់ទះ​មិនមាន​មេដាយ​សំរឹទ្ធ​ស្ទួន​ទេ​ដូច្នេះ​ការឡើង​វគ្គ​ខ្វែង​ជា​លើកដំបូង​របស់​កម្ពុជា​នេះ​គឺ​មិនទាន់មាន​មេដាយ​សំរឹទ្ធ​នៅឡើយ​ទេ​៕​