​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ ជនសង្ស័យ​ម្នាក់ និង​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​សង្កាត់​ខ្សា​ម ធ្វើការ​ឃាត់ខ្លួន​បាន​ខណៈ​កំពុងតែ​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅក្នុង​បឹង​ឈូក​។​

​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង លោក​វីរៈ​សេនីយ៍​ឯក ឆាយ ខេ​ម​រ័ត្ន បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ក្រូច ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បានធ្វើ​សកម្មភាព​នៅក្នុង​បឹង​ឈូក​ខាងក្រោយ​វត្ត​ភ្នំយោង ដែល​ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​និង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ឃាត់ខ្លួន​រួម​និង​វត្ថុតាង អាំង​វែ​ទ័​រ​មួយគ្រឿង អាគុយ​មួយគ្រឿង ដង​ឆក់​មួយគូ ត្រី​រ៉ស់​មួយ​គីឡូក្រាម ប៊ីដុង​ជ័រ​មួយ​៕​