ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​:​ចំណាត់ថ្នាក់​មេដាយ​រប​ស់​កម្ពុជា​នៅ​ស៊ី​ហ្គេម​ពេលនេះ​បន្ដ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ដដែល ខណៈ​វៀតណាម​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ និង​ទី​ម័​រ​ខាងកើត​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១ ។​

វៀតណាម​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១​នោះ​មាន​មេដាយ​សរុប​ចំនួន​១៩៧​គ្រឿងក្នុង​នោះ​មាស​៨៨​គ្រឿងប្រាក់​៥៤​គ្រឿង និង​សំរិទ្ធ​៥៥​គ្រឿង​។​

​ថៃ​រក្សា​ចំណាត់ថ្នាក់​លេខ​២​ដោយបាន​មេដាយ​សរុប​១២៧​គ្រឿង​ក្នុងនោះ​មេដាយមាស​៣៦​គ្រឿង ប្រាក់​៣៨​គ្រឿង និង​សំរិទ្ធ​៥៣​គ្រឿង ។​

​ហ្វីលីពីន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដដែល​មាន​មេដាយ​សរុប​ចំនួន​១០៨​គ្រឿង គឺ​មាស​៣០​គ្រឿង ប្រាក់​៣៤​គ្រឿង សំរិទ្ធ​៤៤​គ្រឿង​។​

​សឹង្ហ​បូរី​ឡើងមក​ចំណាត់ថ្នាក់​លេខ​៤ ដែលមាន​មេដាយ​សរុប​៧៩​គ្រឿង គឺ​មាស​២៤​គ្រឿងប្រាក់​២៥​គ្រឿង និង​សំរិទ្ធ​៣០​គ្រឿង​។

​ឥណ្ឌូនេស៊ី​ធ្លាក់​មកឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ដែលមាន​មេដាយ​សរុប​ចំនួន​៨៩​គ្រឿង គឺ​មាស​២៣​គ្រឿង ប្រាក់​៣៦​គ្រឿង សំរិទ្ធ​៣០​គ្រឿង​។

​ម៉ាឡេស៊ី​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ដែលមាន​មេដាយ​សរុប​ចំនួន​៨៧​គ្រឿង គឺ​មាស​១៩​គ្រឿង ប្រាក់​២៤​គ្រឿង និង សំរិទ្ធ​៤៤​គ្រឿង​។​

​មី​យ៉ាន់​ម៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧​ដែលមាន​មេដាយ​សរុប​ចំនួន​១៨​គ្រឿង​គឺ​មាស​៤​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​៩​គ្រឿង​។​

​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨​ដែលមាន​មេដាយ​សរុប​១៤​មាស​១​គ្រឿង ប្រាក់​៤​គ្រឿង និង សំរិទ្ធ​៩​គ្រឿង ។​

​ប្រ៊ុយណេ​បាន​ឡើងមក​ចំណាត់ថ្នាក់​ទី​៩​ដែលមាន​មេដាយ​សរុប​៣​គ្រឿង គឺ​មាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង ។​

​ឡាវ​រក្សា​ចំណាត់ថ្នាក់​ទី​១០​ល​មាន​មេដាយ​សរុប​១៤​គ្រឿង គឺ​ប្រាក់​១​គ្រឿង និង​សំរិទ្ធ​១៣​គ្រឿង​។ ចំពោះ​ទី​ម័​រ​ខាងកើត​ដែល​ឈរ​នៅ​ចុងក្រោយ​ដោយ រកបាន​មេដាយសំរិទ្ធ​មួយគ្រឿង​៕​