ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែនបានបដិសេធចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលចង់ ឱ្យភ្ញៀវទេសចរដែលមិនចាក់វ៉ាក់សាំងអាចចូលកម្ពុជាបានដោយមិនចាំបាច់ធ្វើចិត្តា ឡីស័ក។

សម្តេចតេជោបានថ្លៃបែបនពនៅក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យសម្ដេ ចតេជោប្រឆាំងកូវីដ១៩ នៅថ្ងៃទី ១៧ ខែឧសភានេះ ។

សម្តេចតេជោមានប្រសាសន៍ថាល្ងាចម្សិល មិញខ្ញុំបានសម្រេចគោលការណ៍មួយចំនួនដើម្បីយកទៅអនុវត្តដោយសារគណៈកម្ម ការបានបើកការប្រជុំហើយខ្ញុំក៏បានភ្ជាប់ឱ្យ ថតទុក,ឥឡូវជំងឺរលាកថ្លើមប្រភេទថ្មីគឺមានបញ្ហាទៀតហើយពិតមែនតែវាមិនទាន់មក ដល់កម្ពុជាដែលពេលណាមួយអាចនឹងមក ដល់កម្ពុជាផងដែរ ។

សម្តេចមានប្រសាសន៍ថា”ខ្ញុំគួរតែនិយាយឲ្យហើយព្រោះតាមសំណូមពររបស់លោក ថោង ខុន ចង់លើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ។ ដោយឮថាថៃប្រុងធ្វើចំពោះខ្ញុំៗបានបញ្ជូន សារនេះទៅឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន,ឯកឧត្តម ម៉ម ប៊ុនហេង,លោកជំទាវ យក់ សម្បត្តិ,លោកជំទាវ ឱ វណ្ណឌីន ឲ្យសិក្សាហើយ។ប៉ុន្តែសម្រាប់ខ្ញុំៗមិនព្រមឯកភាពនោះទេអ្នកឯងថាម៉េចថាចុះព្រោះថាយើងកំពុងជំរុញចាក់សាក់,បែរជាលើកលែងឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំង “។

សម្តេចតេជោបានលើកឡើងថាយើង កំពុងជំរុញចាក់វ៉ាក់សាំងចុះបើយើងអនុញ្ញាតឲ្យអ្នកមិនចាក់វ៉ាក់សាំងចូលតើមានអ្នកណាចង់ចាក់វ៉ាក់សាំងដូចជាជះឥទ្ធិពលទៅលើប្រទេសនានាដែលកំពុងជំរុញការចាក់វ៉ាក់សាំង។ ហើយបើយើងផ្តល់ឱកាសឲ្យពួកប្រឆាំងការចាក់វ៉ាក់សាំងមកស្រុកខ្មែរវាដូចប្រឆាំងការចាក់វ៉ាក់សាំង ។

សម្តេចបានបន្តថា”ខ្ញុំសុំប្រកាសឱ្យហើយកុំឃើញគេធ្វើហើយធ្វើតាមគេយើងទទួលបា នតែអ្នកចាក់សាក់អ្នកដែលមិនបានចាក់វ៉ាក់សាំងគឺត្រូវតែធ្វើចត្តាឡីស័ក៧ថ្ងៃ។ចង់ថៃធ្វើឲ្យថៃធ្វើចុះចង់វៀតណាមធ្វើឲ្យវៀត ណាមចុះប៉ុន្តែកម្ពុជាមិនអាចអនុញ្ញាតទេ”។

សម្តេចបានពន្យល់ថាមានយើងកំពុងជំរុញចាក់វ៉ាក់សាំងដែលយើងកំពុងមើ លពេលវេលានៅក្នុងសេចក្តីស្នើសុំនេះនៅសល់បី ខែតែប៉ុណ្ណោះក្នុងនោះយើងបានដាក់សិស្សនិស្សិតប្រមាណជិត ៤ លាននាក់ឱ្យចូលទៅក្នុងក្រុមអាចភាគចាក់វ៉ាក់សាំងដែលពួកគាត់នឹងទទួលបានវ៉ាក់សាំង ដូសទី៤ហើយអាចឈានទៅដល់ទី ៥ ៕