​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហ្គាស​ចាក់​យានយន្ត​នៅ​អាម៉េរិក​ឡើង​ដល់​កំរិត​កំពូល​ជាថ្មី ដោយ​ជា​មធ្យម​វា​ឡើង​ដល់​៤,៤៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​(៣,៧៨​លីត្រ​) តែ​នៅ​រដ្ឋ​ខ្លះ​ឡើង​ដល់​៥,៩៨​ដុល្លារ នៅពេល​​វា​ឡើង​៤០​ភាគរយ​តែ​ក្នុង​រយៈពេល​មួយ​ខែ និង​ឡើង​ពី​១,៤៣​ក្នុង​មួយ​ហ្កា​ឡុង​កាល​ពី​មួយ​ឆ្នាំ​មុន​។​

​ថ្លៃ​ហ្គាស​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ជា​ថ្មី នៅពេល​ថ្លៃ​ជា​មធ្យម​ទូទាំងប្រទេស​ឡើងដល់​៤,៤៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​

​វា​បាន​កើនឡើង​១៥​ភាគរយ​នៅ​មួយ​សប្តាហ៍​មក​នេះ និង​៤០​ភាគរយ​នៅ​រយៈពេល​មួយ​ខែ​កន្លង​មក​ហើយ​នឹង​ឡើង​ពី​១,៤៣​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​កាល​ពី​មួយ​ឆ្នាំ​មុន ។​ក្នុងពេល​ជាមួយគ្នា​នៅ​រដ្ឋ​ខ្លះ​ដូច​​ជា​កាលីហ្វ័​រញ៉ា ហ្កាស​បាន​ឡើងដល់​៥,៩៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​នៅ​សប្តាហ៍​នេះ​។​

​សង្គ្រាម​អ៊ុយ​ក្រែន​បង្ក​ផលប៉ះពាល់​លើ​ថ្លៃ​ប្រេង​សកលលោក ដែល​បច្ចុប្បន្ន​ឡើងដល់​១១៤,២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ថ្លៃ​ហ្គាស​បាន​កើនឡើង​២៧​ភាគរយ​គិត​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​​ចុងខែ​កុម្ភៈ​។​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ គួបផ្សំ​នឹង​អតិផរណា​ចូល​រួមចំណែក​ដល់​ហ្គាស​ឡើងថ្លៃ​។​

​សូមបញ្ជាក់​ថា អតិផរណា​នៅ​អាម៉េរិក​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ដោយ​ប្រធានាធិបតី​ចូ បៃ​ដិន ទំនង​ជា​បន្ទោស​លើ​ពន្ធ​អាជីវកម្ម​និង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​៕

​សាច់ បន្លែ​និង​ទឹកដោះគោ​ក៏​ឡើងថ្លៃ​នៅ​អាម៉េរិក​