ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ ចុះសាកសួសុខទុក្ខ និងនាំយកអង្ករចំនួន ៧៥ គីឡូក្រាម ស៊ីម៉ង់ត៍ ៤បាវ មី១កេះ ត្រីខ ១យួរ អាវរងា ២អាវ មុង១ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារ លោក ពុំ សារឿន អាយុ៣៣ឆ្នាំ ដែលត្រូវបានអគ្គិភ័យ ឆាបឆេះផ្ទះទំហំ ៦ គុណនឹង ៧ ម៉ែត្រ អស់ទាំងស្រុង កាលពីយប់ថ្ងៃទី១៥ ខែឧសភា នៅចំណុចភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕/V-PC