​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែឧសភា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​រំលឹក​ពី​ការដាក់​ផែន​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នាឱកាស​បើក​យុទ្ធនាការ ក្នុងពេល​ឃោសនា និង​ពេល​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខនេះ ។ លោក បាន​រំលឹក​ពី​ផែនការ ការពារ​សន្តិសុខ​នេះ នៅពេល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពី​ធី​ប្រកាស​តែងតាំង ផ្លាស់ប្ដូរ​មុខតំណែង និង​ផ្ទេរ​ភារកិច្ច ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត ។​

​នៅ​ចំពោះមុខ​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​ទាំង​៧ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​-​ស្រុក ទាំង​៩ និង​នាយទាហាន នៃ​កងរាជអាវុធហត្ថ ចំនួន ១៤៧ នាក់ ក្នុងនោះ​មាន នាយ​អាវុធហត្ថ ដែល​ត្រូវ​ប្រកាស​តែងតាំង ផ្លាស់ប្ដូរ​មុខតំណែង និង​ផ្ទេរ​ភារកិច្ច ចំនួន ១៣២ រូប​ផងដែរ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​ផ្តាំផ្ញើ ដល់​កងកម្លាំង​ក្រោម​ឱវាទ ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ចំពោះ​មេរោគ​កូ​វីដ​-១៩ ព្រោះ​វា​មិនទាន់​ទៅណា​ឆ្ងាយ ពី​យើង​ទេ និង​បានដាក់​ផែនការ​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នាឱកាស​បើក យុទ្ធនាការ ក្នុងពេល​ឃោសនា និង​ពេល​បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នាពេលខាងមុខ ។

​លោក​មេបញ្ជាការ បាន​ផ្ដាំផ្ញើ​បន្ថែមទៀតថាៈ សូមឱ្យ​កងកម្លាំង​ទាំងអស់ ដែល​ទទួល បាន​នូវ សេចក្ដីសម្រេច​តួនាទី និង​ភារកិច្ច​ថ្មី ដែល​ថ្នាក់លើ​ប្រគល់ជូន យកទៅអនុវត្ត​ឱ្យបាន​ល្អប្រសើរ ៕/V​