​ដោយៈ សុផល / ភ្នំពេញ​: វិទ្យាស្ថាន​ទេសចរណ៍ សៀង​ហៃ ដែលជា​វិទ្យាស្ថាន​ល្បី​មួយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្ដល់​អាហារូបករណ៍ ចំនួន ១០ កន្លែង ដល់​និស្សិត​កម្ពុជា សិក្សា​លើ​មុខវិជ្ជា «​ជំនាញ​ទេសចរណ៍​ភាសា​ចិន​»​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​បើតាម​សេចក្តីជូនដំណឹង​ដដែល​នេះ បានឱ្យដឹងថាៈ ការសិក្សា​លើ​មុខវិជ្ជា «​ជំនាញ​ទេសចរណ៍​ភាសា​ចិន​» ត្រូវ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (Online Class) ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២២ នេះ​តទៅ​។ ដូចនេះ បេក្ខជន​ដែលមាន​បំណង ដាក់​ពាក្យសុំ អាហារូបករណ៍ ត្រូវ​រួសរាន់​បំពេញបែបបទ រួច​ផ្ញើ​ត្រឡប់មកវិញ ឱ្យបាន​មុន​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​។

​បេក្ខជន​ជ័យលាភី នឹងត្រូវ​ប្រកាស តាម​គេហទំព័រ​ជា​ផ្លូវការ របស់​ក្រសួងទេសចរណ៍​៕/V​