​ដោយៈ​ យោធិន​/​សៀមរាបៈ លោក សែម សុវណ្ណនី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្ត​សៀម រាប ព្រមទាំង​គណៈប្រតិភូ​ស​មា​ជិ​ក សមាជិកា ក្រោម​ឱវាទ​បាន​អញ្ជើញ​ចូលរួម​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​មកពី​បណ្តា​មូលដ្ឋាន​ភូមិ​-​ឃុំ ក្នុង​ទូទាំង​ស្រុក​បន្ទាយស្រី ប្រមាណ​ជាង​២.០០០​នាក់​…​។​

​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​មកពី​បណ្តា​មូលដ្ឋាន​ភូមិ​-​ឃុំ ក្នុងស្រុក​បន្ទាយស្រី ប្រមាណ​ជាង​២.០០០​នាក់​និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​អំពូល​សូ​ឡា​ដែល​បំពាក់​ដោយ​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​រាប់ពាន់​ដើម​ផងដែរ​នោះបាន​ដំណើរការ​ប្រារព្ធ​ធ្វើឡើង​នា​ស្នាក់ការ​គណបក្ស​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​សំណេះសំណាល​នេះ លោក សែម សុវណ្ណនី បាន​សំដែង​នូវ​ក្តី​មោទនភាព​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​វត្តមាន​របស់​សមាជិក សមាជិក និង​ប្រជាជន​មូលដ្ឋាន​ខាងលើនេះ​ពី​កាយវិការ​ចូលរួម​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៥ ដែល​នឹង​ដំណើរ​ការប្រព្រឹត្តិទៅ​នា​ថ្ងៃទី​ថ្ងៃ​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​នា​រសៀល​ថ្ងៃ​ដដែល​នេះដែរ លោក សែម សុវណ្ណនី និង​ក្រុមការងារ​ក៏បាន​បន្តដំណើរ​ចុះ​ជួប​សំណេះសំណាល​និង​នាំយក​អំណោយ​ផ្តល់ជូន​ដល់​ប្រជាជន​មកពី​ភូមិ​រំចេក ភូមិរ​វៀង​តា​ទុំ និង​ភូមិ​សាលា​ក្រ​វ៉ាន់ ក្នុង​ឃុំ​រំចេក ប្រមាណ​ជាង​១.០០០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​សារុង​មួយ និង​ថវិកា មួយ​ម៉ឺន​រៀល​ផងដែរ​។​

​ដោយឡែក​ក្រុមហ៊ុន​ផលិត​ចង្ក្រាន គ័ង​ស៊ូ ព្រៃ​មាន់​ក៏បានផ្តល់​អំ​ណោ​យ​ចង្ក្រាន ចំនួន​៥០០ ជា​កិច្ច​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ក្នុង​ឃុំ​ខ្នារ​សណ្តាយ​ផងដែរ​៕​