ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ បានរៀបចំ​កិច្ចប្រជុំ​មន្ត្រីនគរបាល​យុត្ត​ធម៌ នៅក្នុង​សាលប្រជុំ​អយ្យការ អម​សាលាដំបូង​ខេត្ត ដែល​ក្នុងនោះ ព្រះរាជអាជ្ញា ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​មន្ត្រីនគរបាល​យុត្តិធម៌ ពង្រឹង​ការអនុវត្ត​ច្បាប់ ឱ្យមាន​តម្លាភាព និង​ត្រឹមត្រូវ​។

​កិច្ចប្រជុំ​ខាង​លើ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង និង​មានការ​ញ្ជើញ​ចូលរួម​ពី មន្ត្រីនគរបាល​ពាក់ព័ន្ធ​ជាច្រើន​ផ្នែក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល ក្រុង ស្រុក ជាច្រើន​នាក់​។

​ក្ក្នុងឱកាស​នោះ លោក អ៊ិ​ត សុធា បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​ត្រួតពិនិត្យ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងការ​អនុវត្ត​កន្លងមក រួមគ្នា​ដោះស្រាយ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ផ្សេងៗ គ្រប់​ប្រភេទ​។ ជាមួយគ្នានេះ ការអនុវត្ត​ដីកា​ផ្សេងៗ ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ត្រូវ​បង្ក្រាប​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​នេសាទ ដែល​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​ពង្រឹង​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ឲ្យ​បាន ក្នុងការ​ទន្ទ្រាន​ដី​រដ្ឋ​ជាដើម និង​ដំណោះស្រាយ​ព​ន្លឿ​ន​បញ្ហា​ជន​ជាប់ឃុំ ឲ្យ​មានការ​បញ្ជូន​ខ្លួន បាន​ទាន់​វេលា​។

​លោក អ៊ិត សុធា បាន បន្តថា​: ដើម្បី​ឲ្យ​អនុវត្ត​ការងារ​នេះ​មាន​ភាពរលូន​ល្អ ហើយ​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ ពិសេស​មន្ត្រីនគរបាល​យុត្តិធម៌ ខិតខំ​បម្រើ​ការងារ ទៅតាម​តួនាទី​របស់ខ្លួន និង​ត្រូវ​ចេះ​ត្រួតពិនិត្យ​ការងារ​នេះ អប់រំ កសាង អនុវត្ត​ច្បាប់ គ្រប់គ្រង​ដល់​ប្រជាពលរដ្ឋ ពិសេស​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស បាន​ស្គាល់​បទល្មើស​របស់ខ្លួន ៕/V​