​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក និង​លោក ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌទួលគោក ដោយបាន​ផ្ដោតលើ​ការងារ​សំខាន់ៗ​មួយចំនួន ជាពិសេស ការបន្ត​អនុវត្ត​ពង្រឹង​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​។

​កិច្ចប្រជុំ បាន​ផ្តោតលើ​របៀប​វារ​: ដូចខាងក្រោម​គឺ​: ផ្សព្វផ្សាយ​ស្មារតី​អង្គប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​, បង្កើត​ទីបញ្ជាការ​ស្រាល​, រៀបចំ​ផែនការ​ការពារ យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​
​ក្នុងនោះដែរ លោក​អភិបាលខណ្ឌ បាន​ណែនាំ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់ បន្ត​អនុវត្ត​ពង្រឹង​គោ​លន​បោយ​បាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​៕/V​