ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ចម្រុះ​បាន​ស្រាវជ្រាវ​ឃាត់​ឈានទៅ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​មុខសញ្ញា​ប្លន់​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី ១៦ ខែឧសភា​ឆ្នាំ​២០២២ នៅផ្ទះ​បិទ​ស្កុ​ត​ម៉ូតូ​ផ្លូវ​៣០​ម៉ែត ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័​៣ ខណ្ឌមានជ័យ ។​

​ជនសង្ស័យ​ឈ្មោះ លី បូរិទ្ធ មិនមាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៣៧MC ក្រុមទី​៤ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ។​

​ប្រភព​ប៉ូលិស​បញ្ជាក់ថា​ជនសង្ស័យ​ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​ជាច្រើនលើក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២២​នេះ​។​ក្នុងនោះ​លើក​ទី​១៖ នៅ​ថ្ងៃទី​១១ ខែឧសភា​វា​លា​យប់​រំលងអធ្រាត្រ​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥B ផ្លូវ​៤១៨ ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ប្លន់​ម៉ូតូ​ហុងដា​ស្កូ​ប​ពី ពណ៌​ស សេរី​២០២២ មិនបាន​សម្រេច ដោយ​បាញ់​ជនរងគ្រោះ​ចំនួន​ពីរ​គ្រាប់​តែ​មិនត្រូវ​។​លើក​ទី​២៖ នៅ​ថ្ងៃទី​១២ ខែឧសភា វេលា​ម៉ោង​២២:១០​យប់ នៅ​ចំណុច​មុខផ្ទះ​លេខ​២០B ផ្លូវ​២៨៨ ក្រុម​៤២ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ភ្ជង់​យក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ផ្លាកលេខ​១DH៤៥០២ និង​ធុង​ដឹកជញ្ជូន​ម៉ាក EGETS ពណ៌​ទឹកក្រូច​។​
​លើក​ទី​៣៖ នៅ​ថ្ងៃទី​១៥ ខែឧសភា វេលា​ម៉ោង​០៥:៤៥​នាទី នៅ​ចំណុច​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឺ​ង​មានជ័យ​២ ខណ្ឌមានជ័យ​ប្លន់​យក​ម៉ូតូ​មិ​ត ពណ៌​ក្រហម ផ្លាកលេខ​១HZ០៥៣៣​។​

​ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​វត្ថុតាង​ដកហូត​វ​ត្តុ​តាង​មួយចំនួន​ក្នុងនោះ កាំភ្លើងខ្លី​ពីរ​ដើម ម៉ាក​កា​៥៤ មាន​គ្រាប់​ចំនួន​១៤​គ្រាប់​, អាយកូម​ពីរ​គ្រឿង , ម៉ូតូ​ពីរ​គ្រឿងៈ​អាយ​ខុន​ពណ៌​ស​ត្រួយ​ចេក ពាក់​ផ្លាកលេខ AR ៩៥៨៩ និង អិ​ច​ស៊ិ​ច​ទ័​រ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ AV៨៨៨៨​។​

​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​លើ​ជនសង្ស័យ ៕​សរន​