ដោយ:មុនីរាជ / ភ្នំពេញ: កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បានដណ្តើមឈ្នះ មេដាយមាស លើវិញ្ញាសាប៉េតង់ចម្រុះ បុរស-នារី ២ ទល់ ២ ក្រោយឈ្នះកីឡាករ និងកីឡាការិនីវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១៣ ទល់ ៤ ។ នេះជាមេដាយមាសទី២ របស់កម្ពុជា បន្ទាប់ពីកីឡាករឃីកបុកសីង ទូច រ៉ាឆាន់ (បឺត សង្ឃឹម)។
នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហោះ មុននេះបន្តិច៕/V