ដោយ:ដេប៉ូ/ព្រះសីហនុ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា៖«ច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ដែលជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម»។
ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(រូបថតក្រសួងបរិស្ថាន)
ថ្លែងក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បណ្ណាល័យជាកន្លែងបង្កើតឱកាសសម្រាប់សិស្ស និស្សិត ធ្វើការសិក្សា ស្រាវជ្រាវ និងជួយបង្កើតគំនិត និងទស្សនៈថ្មីៗ ដែលជាចំណុចស្នូលនៃសង្គម ប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្ម។
គួរបញ្ជាក់ថាបណ្ណាល័យដែលជាចំណងដៃថ្មីសម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែនមិត្តភាព មានបណ្តោយ២៥ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២ជាន់ ហើយនឹងត្រូវចំណាយពេលសាងសង់ជាង៥ខែ ក្រោមការឧបត្ថម្ភកសាងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ ក្រសួងអប់រំ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕srn
ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(រូបថតក្រសួងបរិស្ថាន)