ឈាមជ្រូក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​តែ​សូម​ប្រយ័ត្ន​មនុស្ស​បី​ក្រុម​

1928
ចែករម្លែក
  • 35
    Shares

ទោះបី​គ្រឿងក្នុង​សត្វពិសេស របស់​សត្វ​ជ្រូក​មិន​ត្រូវបាន​លើកទឹកចិត្ត ឱ្យប្រើ​ប្រាស់​តែ​យើង​ក៏​មិន អាច​បដិសេធ ពី​ផលប្រយោជន៍​របស់​ឈាមជ្រូក ចំពោះ​សុខភាព ។​
​ ​
​តាម​ការស្រាវជ្រាវ​បរិមាណ ប្រូតេអ៊ីន​ក្នុង​ឈាមជ្រូក​មាន​ប្រមាណ ៧៤​ភាគរយ ស្មើ​បួន​ដង ប្រៀប​នឹង​សាច់ប្រាំ​ដង ប្រៀប​នឹង​ស៊ុតមាន់ ។ ក្នុង ១០០ ក្រាម​ឈាមជ្រូក​មាន​ដល់ ១៦ ក្រាម ប្រូតេអ៊ីន​ខ្ពស់ជាង​សាច់គោ និង​សាច់ជ្រូក​សុទ្ធ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ដោយសារ​ផ្ទុក​បរិមាណ អាស៊ីត​អាមីន​ស្រដៀង ដូច​ក្នុង​សរីរាង្គ​មនុស្ស ហេតុនេះ​ឈាម ជ្រូក​ងាយ​ត្រូវបាន​ស្រូបយក ​និងរំលាយ ។​

​គុណប្រយោជន៍​របស់​ឈាមជ្រូក​
-​ទប់ស្កាត់​ខ្វះ​ឈាម​: ដោយសារ ឈាមជ្រូក​មាន​ផ្ទុក​បរិមាណ​ដែក​ខ្ពស់ និង​ងាយ​ស្រូបយក ហេតុនេះ​វា​ត្រូវបាន ចាត់ទុកជា​ប្រភព​បំពេញ​ជាតិ​ដែក ធម្មជាតិ ជួយ​បង្ការ​ជំងឺ​ខ្វះ​ឈាម ។ អាហារ​ដ៏​ថោក​នេះ​ល្អជា​ពិសេស​សម្រាប់ ការរីកចម្រើន​របស់​ក្មេង​តូចៗ​, ស្ត្រី​មាន គភ៌ និង​ក្រោយពេល​សម្រាល ។​
​ ​
-​ព្យាបាល​សះ​មុខរបួស​: តាម​ការស្រាវជ្រាវ​ក្នុង​ឈាមជ្រូក​មាន​ផ្ទុក សារជាតិ​មួយ​អាច​កម្ចាត់​ចោល ពពួក កោសិកា​រលួយ​, កោសិកា​ត្រូវរបួស ក៏​ដូច​រុញ​លឿន​ឱ្យ​របួស​ឆាប់​សះ​។​ក្រៅពីនេះ​ក្នុង​ឈាម ជ្រូក​នៅមាន​វីតាមីន K ជំរុញ​ឱ្យ​ឈាមកក​លឿន ។​
​ ​
– ប្រឆាំង​ភាព​ចាស់​: មាន វីតាមីន​ជាច្រើន​នៅក្នុង​ឈាមជ្រូក​, អាចជួយ​ឱ្យ​ស្បែក​ស្អាត ក្មេង​ជាង​វ័យ ។ ទន្ទឹម​នោះ​ក្នុង​ឈាមជ្រូក​នៅ​សម្បូរ photpholipit ជួយ​ពន្យារ​ភាព​ចាស់​ជួយ ដល់​កោសិកា សរសៃប្រសាទ ។ មនុស្ស ចាស់ អ្នកជំងឺ Alzheimer គួរ​បរិភោគ ឈាមជ្រូក​ឱ្យបាន​ច្រើន ។​
​ ​
– ជំនួយ​បញ្ចុះទម្ងន់​: ចំពោះ​អ្នកកំពុង​មានបំណង​សម្រក​ទម្ងន់​នោះ ឈាមជ្រូក​ជា​អាហារ​មួយ​ដ៏​ល្អ ។ ព្រោះ មិន​ត្រឹម​តែមាន​តម្លៃថោក តែ​វា​នៅ​សម្បូរ​ជាតិ​ដែក​អាច​ទប់ស្កាត់​ការខ្វះ​ឈាម​សម្រាប់អ្នក​កំពុង​បរិភោគ​តម ។​
​ ​
អ្នក​មិនគួរ​បរិភោគ​ឈាមជ្រូក
– អ្នក​កើត​ជំងឺ​សរសៃឈាម បេះដូង​: ឈាមជ្រូក​ផ្ទុក​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ហេតុនេះ​មិន សមស្រប ចំពោះ​អ្នក​កើត​ជំងឺ​សរសៃឈាម បេះដូង ។ ក្រៅពីនេះ អ្នក​កំពុង​ព្យាបាល ប្រឆាំង​ជំងឺ​ឈាមកក​ក៏​មិនគួរ​បរិភោគ​ដែរ ។​
​ ​
– អ្នក​ហូរឈាម​ផ្លូវ​រំលាយ​អាហារ​: ឈាមជ្រូក​សម្បូរ​ជាតិ​ដែក ហេតុនេះ​អ្នក​បរិភោគ​ច្រើន​នឹងមាន លាមក​ពណ៌​ខ្មៅ ។ ក្នុងពេលនោះ អ្នក​ហូរឈាម​ផ្លូវ​រំលាយ​អាហារ ក៏មាន លាមក​ពណ៌​ខ្មៅ រឿងនេះ​អាច​បង្ក ឥទ្ធិពល​លទ្ធផល​ត្រួតពិនិត្យ​ក៏ដូចជា ការព្យាបាល ។​
​ ​
– អ្នក​ក្រឹ​ន​ថ្លើម​: ទោះបី​អ្នកមាន សុខ​ភាពល្អ​បរិភោគ​ឈាមជ្រូក​អាច ជួយ​ការពារ​ថ្លើម តែ​ចំពោះ​អ្នកជំងឺ​ក្រឹ​ន​ថ្លើម​បរិភោគ​ច្រើន​អាច​បង្ក​ឱ្យលើស​ប្រូតេអ៊ីន​ធ្វើឱ្យ​ថ្លើម​ត្រូវ របួស​ធ្ងន់ធ្ងរ ៕ ប្រែ​សម្រួល​: រតនៈ