ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖សម្រាប់ប្រភេទកីឡាចំបាប់បានចាប់ផ្ដើមប្រកួតហើយដោយកីឡាករកម្ពុជាឌន សៅចាញ់កីឡាករវៀតណាម០ទល់៨ ។កីឡាករកែវ សុភ័ក្រ្តចាញ់កីឡាករថៃ០ទល់៨កីឡាករអេង ផានិតចាញ់កីឡាករហ្វីលីពីន០ទល់៨។កីឡាករយុន ប៊ុណ្ណាចាញ់កីឡាករថៃកីលាករងួន មករាឈ្ហឡាវបានឡើងទៅវគ្គដណ្ដើមមេដាយសំរិទ្ធនិងកីឡាករយុន មករាឈ្នះកីឡាករឡាវ ។

សម្រាប់ប្រភេទកីឡាតេក្វាន់ដូWT(World Taekwondo)កីឡាករកម្ពុជាសំ យូដេតដែលប្រកួតក្នុងប្រភេទទម្ងន់៥៨គីឡូក្រាមដណ្ដើមបានមេដាយប្រាក់ ។កីឡាករតេក្វាន់ដូWTកម្ពុជាឈុន សុខឡុងដែលប្រកួតក្នុងប្រភេទទម្ងន់៦៨គីឡូក្រាមដណ្ដើមបានមេដាយសំរិទ្ធ ។

ចំពោះប្រភេទកីឡាប្រដាល់សកលវិញកីឡាករកម្ពុជានៅ សុខទីដែលប្រកួតក្នុងប្រភេទទម្ងន់ពី៤៨ដល់៥២គីឡូក្រាមនោះបានចាញ់កីឡាករមីយ៉ាន់ម៉ាLinn Htut Pangដោយពិន្ទុ ។កីឡាករកម្ពុជាទូច ដេវីដដែលប្រកួតក្នុងប្រភេទទម្ងន់ពី៥៧ដល់ ៦៣គីឡូក្រាមនោះត្រូវអ្នកប្រដាល់ហ្វីលីពីនJames Palicte Melos វាយឲ្យសន្លប់នៅទឹកទី១ ៕