ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងនិងលោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះប្រគល់ថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ១៦លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសព សមាគមអតីតយុទ្ធជនចំនួន ៤ គ្រួសារ នៅ ក្រុងកំពង់ឆ្នាំង ជាប្រភេទ ពិកា ២ គ្រួសារ និងនិវត្តជន ២ គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម


១_ឈ្មោះ អ៊ុំង ថន ភេទ ប្រុស អាយុ ៦៩ ឆ្នាំ រស់នៅភូមិ ត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ មរណៈភាពថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ ប្រភេទ ពិការ ។
២_ឈ្មោះ ជាតឿន ភេទ ប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ មរណភាពថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ ប្រភេទ និវត្តជន។
៣_ឈ្មោះស៊ូសារួន ភេទប្រុសអាយុ ៧០ ឆ្នាំ រស់នៅភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អេរក្រុមកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ជាប្រភេទនិវត្តជន មរណភាពថ្ងៃទី ២០ មេសា ឆ្នាំ ២០២២ ។
៤_ឈ្មោះសួនស៊ីថា ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិ ទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ជាប្រភេទជនពិការ មរណភាពថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា(សអក)ខេត្ត និងសហការីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព៕សរន