​ដោយ​៖​រ៉ា​ម៉ន​/​កូរ៉េខាងត្បូង​៖ ក្នុង​បេសកកម្ម​ចុងក្រោយ​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី​ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ លោក ឡុង ឌី​ម៉​ង់ អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ និង​ជា​អនុប្រធាន​ក្រុម​ទទួលបន្ទុក​ប្រទេស​កូរ៉េខាងត្បូង ,​កញ្ញា​ស្រ៊ុន ស្រី​នាង ព្រមទាំង ក្រុមការងារ​បាន​ជួបពិភាក្សា​អំពី​កិច្ចការងារ​ពង្រឹង​គណ​បក្ស និង​ការងារ​សហគមន៍​ខ្មែរ​នៅ​កូរ៉េខាងត្បូង​។​

​ក្នុងឱកាស​នោះ​លោក ឡុង ឌី​ម៉​ង់ បាន​ជម្រាបជូន​អំពី​លទ្ធផល​នៃ​បេសកកម្ម​ចំនួន ប្រាំ ថ្ងៃ នៅ​ថេ​ហ្គូ គូ​មី និង​ក្វាង​ជូ និង​បាន​ពាំនាំ​នូវ​សំណូមពរ​របស់​សហគម​ន៍​ខ្មែរ ជូន​ក្រុមការងារ​ស្ថានទូត ដើម្បី​ពិចារណា និង​ផ្តល់នូវ​ដំណោះស្រាយ​។​

​ក្នុងពេល​ស្នាក់នៅ​និង​បំពេញការងារ​នៅ​កូរ៉េខាងត្បូង​នោះ​លោក ឡុង ឌី​ម៉​ង់ បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សមាជិក​រដ្ឋសភា AHN GYU Back ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ដឹកជញ្ជូន​ផ្លូវទឹក​នៅ​ខេត្ត​ព្រះសីហនុ​។ បន្ថែម​ពីនេះ លោក ឡុង ឌី​ម៉​ង់ ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ជា​ជន​បង្គោល​សំខាន់ៗ នៅតាម​តំបន់​ជិត​ទីក្រុង​សេ​អ៊ូ​ល ដូចជា​សេ​អ៊ូ​លអាន​សាន គីម​ផូ ផូ​ឆុន ស៊ូ​វ៉ុ​ន អ៊ឺ​យ​ចុង​ប៊ូ សុង​ណាំ ផា​រ៉ា​ន់ និង​អាជីវករ​លក់​ឡាន​…​។​ល​។ ព្រមទាំង​បាន​អញ្ជើញ​លោកស្រី​ជ្រឹង បុ​ទុមរ​ង្សី​
​និង​មន្ត្រី​ស្ថានទូត​ចូលរួម សរុប​ប្រមាណ​ជាង​៨០​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​បក្ស និង​សហគមន៍ លោក ឡុង ឌី​ម៉​ង់ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ,​លោក​ហេង សួរ , លោក ហុង ជឿន និង​បាន​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​នៃ​កម្ពុជា សមិទ្ធផល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល និង​បានស្នើ​សុំអោយ​បងប្អូន​ជួយ​ផ្សព្វផ្សាយ និង​ផ្តាំផ្ញើ​ដល់​ឱ​ពុក​ម្តាយ បងប្អូន សាច់ញាតិ និង​មិត្ត​ភ័​ក្ត​អោយទៅ​បោះឆ្នោត និង​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ​។​

​ជាមួយគ្នានេះ លោកស្រី​ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​ឡើង​ថ្លែង​នូវ​ចំណាប់អារម្មណ៍ និង​មានមតិ​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​ផងដែរ​៕​