ដោយ: ភ្នំស្វាយ/បន្ទាយមានជ័យ: អាគារសិក្សាមួយខ្នងស្មើនឹងប្រាំបន្ទប់ស្ថិតនៅក្នុងសាលាបឋមសិក្សាអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ក្នុងពិធីនោះ គណៈអធិបតីក៏បានជួបជាមួយមហាជន ប្រជាពលរដ្ឋ ជាង១.០០០នាក់ផងដែរ ។
ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក អភិបាល/អភិបាលរងខេត្ត ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការអាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន ប្រជាការពារ និងនិស្សិត សិស្សានុសិស្ស៕