​រថយន្ត​ហ្វ​ត​បុក​តាក់ស៊ី​ម៉ែត្រ​បន្ត​បុក​បង្គោល​ឡាក់​កល់​ជាប់​ទៅមុខ​លែងរួច​

998
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ស៊េរី​ទំនើប​បោះពួយ​យ៉ាង​លឿន​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ឡាក់​បាក់​អស់​ចំនួន​៤​ដើម និង​រងរបួស​ស្រាល​ម្នាក់​។​កើតហេតុ​នៅវេលា​ម៉ោង​១២​និង​២០​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​ជាប់​របង​ស្ថានទូត​រ៉ុ​ស្ស៊ី​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​ប្រុស​ស្រី​២​នាក់ ទៀត​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត​TIANIUM​ពណ៌ សពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-7374 បើកបរ​ក្នុង​សភាព ស្រវឹងស្រា​ជោគ​ក្នុង​ល្បឿន​ដូច​ហោះ ។​

ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​​ពណ៌​សលាយ​ខៀវ ក្រហម​ម៉ាក​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ​-2AA-9460 បើក​ដោយ​បុរស​ម្នាក់​ពី​លិចទៅ​កើត បុក​ចំ​ខាងមុខ​ខាងឆេ្វង​បណ្ដាលឱ្យ​រថយន្ត​ហ្វ​ត​រ៉េ​ចង្កូត​ទៅបុក​បង្គោល​ឡាក់​បាក់​អស់​៤​កង់​ហើយ​រថយន្ត​កល់​ជាប់ ទៅមុខ​លែងរួច​​រងរបួស​ស្រាល​ម្នាក់​រថយន្ត​ខូចខាត​ទាំងសង្ខាង​។​​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ខ្ទេច​មុខ​យ៉ាងដំណំ​។​ចំណែកឯ​រថយន្ត​ហ្វ​ត​ដាច់​កង់​មុខ​និង​បែក​កញ្ចក់​មុខ​យ៉ាងដំណំ​។​

​ក្រោយពីរ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​និង​តៃកុង​ឡាន​ហ្វ​តទៅ​ជាមួយ​ផង​ដែល​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្ត​ហ្វ​ត​បុក​តាក់ស៊ី​ម៉ែត្រ​បន្ត​បុក​បង្គោល​ឡាក់​កល់​ជាប់​ទៅមុខ​លែងរួច​

ទីតាំងផ្សាយពាណិជ្ជកម្ម