ដោយៈ health.com.kh

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អា​ការៈដែល​ប្រាប់​អ្នក​ម្តាយ​ថា​កូន ក្នុង​ផ្ទៃ​កំពុងតែ​លូតលាស់​បានល្អ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ប្រសិនជា​អ្នក​តែង​ក្អួត​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ មានន័យថា កូន​ក្នុង​ផ្ទៃ​កំពុងតែ​លូតលាស់​បានល្អ ទើប​ធ្វើ​ឲ្យ​អ្នក​ម្តាយ​តែង​ក្អួត​ជានិច្ច​។ អាកា​រៈ​ក្អួត​នេះ នឹង​ចាប់ផ្តើម​បាត់​ក្រោយ​ពេលដែល​អ្នក​ពរ​ពោះ​បាន ៣​ខែ​ឡើងទៅ​។​

​ប្រសិនជា​អ្នក​ម្តាយ​តែងមាន​អារម្មណ៍​ថា​ចង់​បត់ជើងតូច​ក្នុង​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ក៏​ជា​រឿង​ធម្មតា​ដែរ​។ ដូចនេះ អ្នក​ម្តាយ​មិនគួរ​ខ្លាច​ចូល​បន្ទប់ទឹក​ច្រើន ហើយ​មិន​ហ៊ាន​ញ៉ាំ​ទឹក​ឡើយ​។ អា​ការៈចូល​បន្ទប់ទឹក​ច្រើន​នេះ នឹង​អាច​កើត ឡើង​កាន់តែច្រើន​ក្នុងពេលដែល​អ្នក​ជិត​គ្រប់​ខែ ព្រោះ​កូន​ក្នុង​ផ្ទៃ​កំពុងតែ​លូត លាស់​បានល្អ ហើយ​ធំ​។ ដូចនេះ អ្នក​ម្តាយ​មិនចាំបាច់​បារម្ភ និង​ខ្លាច​ខ្លាំង​ពី អាកា​រៈ​នេះឡើយ​៕​/PC