ដោយៈ health.com.kh
​អត្ថប្រយោជន៍ ដ៏​ធំ​នៃ ការរួម​ភេទ គឺ ការធ្វើ អោយ​សម្ពាធ​ឈាម ចុះ​ទាប និង សរុបមក គឺ កាត់បន្ថយ​ស្ត្រេ​ស យោងតាម​មតិ របស់ អ្នកស្រាវជ្រាវ ពី​ប្រ​ទេ ស​ស្កុ​ត ឡេ​ន ( Scotland) ដែល បាន រាយការណ៍ ពី ការ រក ឃើញ របស់ ពួកគេ នៅក្នុង​កាសែត​កត្តា ជីវី សាស្ត្រ​នៃ​ចិត្តវិជ្ជា ។​

​ពួកគេ បាន ធ្វើ ការសិក្សា ទៅលើ ស្ត្រី ២៤ នាក់ និង បុរស ២២ នាក់ ដែល បាន កត់ត្រា ទុក ពី សកម្មភាព នៃ ការ រួមភេទ របស់ ពួកគេ ។ បន្ទាប់មក ក្រុម អ្នកស្រាវជ្រាវ បានដាក់ ពួកគេ អោយ ស្ថិតក្នុង ស្ថានភាព នៃ ស្ត្រេ ស ដូចជា ការ ថ្លែង សន្ទរកថា នៅក្នុង ទី សា ធា រៈ និង ការគិត លេខ ដោយ មាត់ និង កត់សំគាល់ ពី សម្ពាធ ឈាម របស់ ពួកគេ ដែល ឆ្លើយតប ទៅ នឹង ស្ត្រេ ស ។ អ្នក ទាំងនោះ ដែល មាន ការ រួមភេទ គឺ មាន ការឆ្លើយ តប នឹង ស្ត្រេ​សបាន ល្អ ប្រសើរ ជាង អ្នក ដែល បាន ភ្ជាប់ ខ្លួន នឹង ការប្រព្រឹត្ត កាយវិការ នៃ សិច ឬ តម ការ រួមភេទ ។

ការសិក្សា ផ្សេងទៀត ដែល បាន បោះ​ពុ​ម្ភ​ផ្សាយ នៅ ក្នុង ចិត្តវិជ្ជា នៃ ជីវសាស្ត្រ បាន រកឃើញថា ការ រួមភេទ ញឹកញាប់ គឺ បាន មាន ទំនាក់ទំនង នឹង ការ បន្ថយ នូវ សម្ពាធ​ដ្យា ស្តូ​លិ ក ( ចំនួន តួលេខ នៃ លទ្ធផល សម្ពាធ ឈាម ដែល ស្ថិតនៅ ខាងក្រោម ឬ ទី ពីរ ) ។ ការសិក្សា នេះ គឺ ផ្តោត ទៅលើ ក្រុមមនុស្ស ដែល រស់នៅ ជាមួយនឹង ដៃគូ រួមភេទ របស់ ពួកគេ ។ នៅ មាន ការសិក្សា ស្រាវជ្រាវ បន្ថែមទៀត​បាន​រក ឃើញ ពី ទំនាក់ទំនង​រវាង​ដៃគូ ដែលមាន​ការ ឱបថើប​គ្នា និង​អាច​កាត់បន្ថយ​នូវ​សម្ពាធ​ឈាម ចំពោះ​ស្ត្រី ។

​ការកើនឡើង​នូវ​សម្ពាធ​ឈាម គឺជា កត្តា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ចំពោះ ជំងឺ អា​ទែ ចិញ្ចឹម បេះដូង , ជំងឺ​គាំងបេះដូង​ជំងឺ​ខ្សោយ តម្រងនោម និង ជំងឺ​ដាច់ ស សៃ​ឈាម​ក្នុង​ខួរក្បាល ៕​/PC