ដោយៈ health.com.kh

​ការហាត់​ប្រាណ​នៅពេល​ព្រឹក គឺជា​វេលា មួយ​ដែល​លោកអ្នក​មិនទាន់ ស្រស់ស្រូប​អាហារ​ពេលព្រឹក ។ ដូចនេះ នៅពេលដែល​លោកអ្នក​បាន​បញ្ចេញ នូវ​ថាមពល ចេញពី រាងកាយ​ធ្វើឱ្យ​បែកញើស បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ រី ឯ កម្លាំង ក្នុង រាងកាយ កាន់តែ មាន ភាពប្រសើរ​ជា ជាង​មុន ។

​សូម​ចងចាំ​ផងដែរ ថា​មុននឹង​ធ្វើការ​ហាត់ប្រាណ នៅ ពេល ព្រឹក លោកអ្នក គប្បី ទទួលទាន ទឹក មុនពេល ហាត់ ដោយ បរិមាណ ២ ទៅ ៣ កែវ រួច សម្រាក មួយសន្ទុះ សឹម ហាត់ ។​

​អំឡុង ពេល ហាត់ ក៏ គួរ ឆ្លៀត ពេល ទទួលទាន ទឹក ១ ទៅ ២ កែវ ផងដែរ ដើម្បី បំពេញ នូវ ជាតិ ទឹក ដែល បាន បាត់បង់ ខណៈពេល ហាត់ប្រាណ និង ការពារ មិន ឱ្យ រាងកាយ ស្ថិតនៅ ក្នុង ភាព ខ្សោះ ឬ ខ្វះ ជាតិ ទឹក ដែល អាច បង្ក ផល លំបាក កើតមាន ក្នុង ពេល ហា ត់ ដូចជា បណ្ដាល ឱ្យ ស្ងួត បំពង់ក រមួល ក្រពះ ក្អួត ឈឺក្បាល វិលមុខ ឬ អស់កម្លាំង ជាដើម ។​

​សម្រាប់​ការហាត់​ប្រាណ នាពេល​ព្រឹក លោកអ្នក អាច ជ្រើសរើស វិធី ជាច្រើន ក្នុង ការហាត់ ដូចជា ការដើរ រត់ រាំ និង ការធ្វើ កីឡា កាយ​វប្បកម្ម​ជាដើម ៕​/PC