ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖​ ក្រោយពីភ្លៀងមួយមេធំ បានឈប់ធ្លាក់ ទឹកបានស្រកចុះអស់ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងសណ្ដាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងប្រជាការពារសង្កាត់ ចុះប្រមូលសំរាម និងបោស លាងសម្អាតភក់ខ្សាច់ នៅលើកំណាត់ផ្លូវ ២៤៥ និង ២៣០ ។

បន្ទាបពីស្ថានភាពភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការជន់លិច តាមបណ្តាផ្លូវមួយចំនួន ក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក មានដូចជា ផ្លូវលេខ២៣០ ផ្លូវលេខ១១២ ផ្លូវលេខ១២៨ ផ្លូវលេខ២១៥ (នេរុហ៍) ផ្លូវលេខ១៨២ (២១៥-២៤៥) ក្រោមការដឹកនាំបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក កម្លាំងសណ្តាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងកម្លាំងប្រជាការពារសង្កាត់ កំពុងចុះកាយសម្រាម តាមមាត់លូ ខណៈនេះ មានការស្រកខ្លះៗហើយ ដោយរង់ចាំ ប្រឡាយបឹងសាឡាង ហូរជាបណ្ដើរៗ ដូចច្នេះ ទឹក នឹងលែងលិចលើផ្លូវហើយ៕/V-PC