ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្នុងខណៈដែល​អ្នកចាត់កា​រ ក្រុម​ជម្រើសជាតិ​កម្ពុជា គឺ​លោក Keisuke Honda នឹង​បញ្ចប់​កុងត្រា នៅក្រោយពេល​បញ្ចប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​​ម្ចាស់ផ្ទះ​នោះ អ្នកចាត់ការ​ទូទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា រូបនេះ បាន​ទស្សន៍ទាយ​ថា ១០ ឆ្នាំ ទៀត ក្រុម​កម្ពុជា នឹង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ។ នេះ​ជាការ​ចាប់អារម្មណ៍​រប​ស់​ខ្លួន នៅលើ​បណ្ដាញ Twitter ថា ក្រុម​កម្ពុជា ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត នឹង​ក្លាយជា​ក្រុម​ខ្លាំង​មួយ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក​មើលឃើញថា ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ក្រុម​កម្ពុជា ឈ្នះ ១​ប្រកួត ស្មើ ១​ប្រកួត និង​ចាញ់ ២ ប្រកួត ប៉ុន្តែ​កម្ពុជា​យើង រីកចម្រើន​បន្តិច​ម្ដងៗ​។​

​លោក​គិតថាៈ កីឡាករ​កម្ពុជា​យើង នឹង​ក្លាយជា​ក្រុម​ខ្លាំង​មួយ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត​។ ការប្រកួតប្រជែង វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ព្រោះ​យើង ទើបតែ​កែប្រែ​ទម្រង់​លេង ឲ្យ​បានល្អ​បន្តិច​ម្ដងៗ​៕/V​