ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតចំបាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងថ្ងៃនេះ ក្រុមកម្ពុជា ហាក់ដូចជាមានសំណាង មិនល្អឡើយ គឺសុទ្ធតែចាញ់គូប្រកួត ទាំងអស់គ្នា។
កីឡាការិនី ឌិន សាំង បានចាញ់កីឡាការិនីហ្វីលីពីន ក្នុងវគ្គជម្រុះជុំទី២ ។ ពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាម លើវិញ្ញាសាចំបាប់សេរី (Freestyle) ។ ចំបាប់វិញ្ញាសាចំបាប់សេរី (Freestyle) ដែរ លើប្រភេទទម្ងន់ ៦២ គីឡូក្រាម កីឡាការិនី ជា កញ្ញា របស់កម្ពុជា ចាញ់កីឡាការិនីវៀតណាម ក្នុងវគ្គជម្រុះជុំទី១ ។ កីឡាការិនី សម្បត្តិ វណ្ណៈ ប្រកួតវិញ្ញាសា Freestyle ទម្ងន់ ៥៣ គីឡូក្រាម ប្រកួតចាញ់កីឡាការិនីវៀតណាម នៅវគ្គជម្រុះ
ជុំទី១ ដែរ ។ កីឡាការិនី សឿន នឿន ប្រកួតវិញ្ញាសា Freestyle ទម្ងន់ ៥៧ គីឡូក្រាម ប្រកួតចាញ់កីឡាការិនីថៃ ក្នុងវគ្គជម្រុះជុំទី១ ៕/V