​ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: នៅវេលា​ម៉ោង​៣:៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅតាម​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​នឹង​ផ្លូវ​លេខ​១០១ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ជន​មិន​ស្គាល់មុខ​ជិះ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង បាន​ដក​កាំភ្លើងខ្លី​បាញ់​ទម្លុះ​មេឃ​ចំនួន​បី​គ្រាប់ រួច​បើករថយន្ត​ទៅមុខ​បត់​ទៅ​ផ្លូវ​លេខ​១០១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាត់ស្រមោល​ទៅ​។

​ហេតុ​ការ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ប្រមូល​សំបក​គ្រាប់​ចំនួន​បី​គ្រាប់ យកទៅ​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នកបង្ក​ហេតុ ៕​