ដោយៈ រ៉ាម៉ន/ភ្នំពេញៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នាសាលាខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងការងារ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌបានលើកឡើង និងបន្តណែនាំដល់អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សុវត្ថិភាព ការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ពិសេសលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ ក៏បានជំរុញការដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន ការយកចិត្តទុកដាក់លើការសម្អាតអនាម័យ បរិស្ថានក្នុងសង្កាត់នីមួយៗឱ្យបានស្អាតល្អ៕