​ប្រែ​សម្រួលៈ​បំណង​(ST)៖​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​ឧសភា​នេះ​ថា មនុស្ស​ជាង​៥០០.០០០​នាក់​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​គេ​នៅក្នុង​រដ្ឋ​អា​សាម​នៅ​ឥណ្ឌា​ភាគ​ឦសាន​ដើម្បី​គេច​ចេញពី​​ទឹកជំំនន់​ដ៏​ខ្លាំង​បង្កឡើង​ដោយការ​ធ្លាក់​ភ្លៀង​មុន​រដូវវស្សា​ដែល​បាន​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​រួចជាស្រេច​ហើយ នៅពេល​មាន​ការព្រមាន​ថាស្ថានភាពទឹកជំនន់​នឹង​កាន់តែ​អាក្រក់​ទៅ​។​

​ជា​ទន្លេ​ធំ​បំផុត​មួយ​ក្នុង​លោក ប្រា​ម៉ា​ពូ​ទ្រា​(Brahmaputra)​ដែល​ហូរ​មក​ពី​ទីបេ​តិ៍កាត់​ឥណ្ឌា​និង​បង់ក្លា​ដែស ត្រូវ​ទឹក​ឡើង​ពេញ​ដល់​ធ្លាយ​ច្រាំង​ចូល​ក្នុង​រដ្ឋ​អា​សាម​នៅ​បី​ថ្ងៃ​មកនេះ ដោយ​ពន្លិច​ភូមិ​​ជាង​១.៥០០​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​វាយប្រហារ​រដ្ឋ​ក្រីក្រ​មួយ​នេះ និង​ភ្លៀង​នៅ​បន្ត​ធ្លាក់​កាលពី​ថ្ងៃ​ពុធ ដោយ​ការព្យាករណ៍​ថា​វា​នឹង​ធ្លាក់​នៅ​ពីរ​ថ្ងៃ​ទៀត​។​

​រដ្ឋមន្ត្រី​ប្រភព​ធនធាន​ទឹក​រដ្ឋ​អា​សាម​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «មនុស្ស​ជាង​៥០០.០០០​នាក់​រង​ផលប៉ះពាល់ ដោយ​ស្ថានភាព​ទឹកជំនន់​កាន់តែ​អាក្រក់​ទៅៗ​រាល់​ម៉ោង​»​។​

​ទាហាន​ទៅ​ពី​កងទ័ព​ឥណ្ឌា បាន​ជួយ​មនុស្ស​ជាង​២.០០០​នាក់​ដែល​ជាប់​នៅក្នុង​ស្រុក​មួយ​ក្នុង​កិច្ច​ខិតខំ​ជួយ​សង្គ្រោះ​មួយ​ដែល​នៅ​បន្ត​ធ្វើ​នៅឡើយ​។​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​និយាយថា​​គេ​រំពឹងថា​កំរិត​ទឹក​នៅ​ទន្លេ​ប្រា​ម៉ា​ពូ​ទ្រា​នឹង​បន្ត​ឡើង​៕

​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ក្នុង​ទឹក​ភក់​ក្រោយ​ការ​រអិល​បាក់​ដី​មួយ​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅក្នុង​រដ្ឋ​អា​សាម​កាលពី​ថងៃ​១៦​ឧសភា​