ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: នេះជាលើកដំបូងហើយដែលក្រុមបាល់ទះកម្ពុជាបានឡើងទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង ។
កម្ពុជាដែលស្ថិតនៅពូល B ជាមួយថៃ និង ហ្វីលីពីននោះ ក្នុងជំនួបដំបូងជាមួយហ្វីលីពីន ដែលជាម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ក្នុងលទ្ធផល គឺកម្ពុជាឈ្នះហ្វីលីពីន៣ទល់១សិត ឯក្រុមហ្វីលីពីនក៏បន្តចាញ់ថៃក្នុងលទ្ធផល ០ទល់៣សិត ។
សម្រាប់ការប្រកួតជាមួយក្រុមថៃនាថ្ងៃទី១៨ ឧសភា កម្ពុជាលេងចាញ់ក្រុមថៃក្នុងលទ្ធផល ២ទល់៣សិត គឺក្រុមទាំងពីរនេះតតាំងជាមួយគ្នារហូតដល់ទៅ៥សិត ។
ទោះបីកម្ពុជាចាញ់ក្រុមថៃក៏ពិតមែន ក៏កម្ពុជាបានកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ។ កម្ពុជាឈរនៅចំ
ណាត់ថ្នាក់លេខ២នៃពូល B ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមលេខ១ ពូល A ឥណ្ឌូនេស៊ី ត្រៀមប្រកួតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ជូនពរក្រុមបាល់ទះកម្ពុជាឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕