Views: 90 Post navigation ទីក្រុងញ៉ូវយ៉កថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២៖នៅថ្ងៃនេះយូនីសេហ្វបានព្រមាននៅក្នុងសេចក្ដីប្រកាសបន្ទាន់របស់ខ្លួនថា ចំនួនកុមារដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ មានការកើនឡើងតាំងពីនៅមុនពេលមានសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយសង្គ្រាមក៏បានកំពុងធ្វើឲ្យពិភពលោកធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិស្បៀងអាហារសកល ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗ។ ប្រមុខអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា លោកបានទាក់ទងជាមួយរុស្ស៊ីនិងប្រទេសដទៃទៀតដើម្បីបញ្ឈប់ការអត់ឃ្លានសកលដែលកាន់តែធ្វើអោយធ្ងន់ធ្ងរឡើងដោយសង្រ្គាមនៅ អ៊ុយក្រែន ដោយអនុញ្ញាតអោយមានការនាំចេញគ្រាប់ធញ្ញជាតិដែលជាប់នៅតាមកំពង់ផែអ៊ុយក្រែននិងធានាថា ជីគីមីនិងស្បៀងរបស់រុស្ស៊ីមិនត្រូវរារាំងមិនអោយចូលទីផ្សារពិភពលោក។